តឿ​នាំ​គូ​ដណ្តឹង​ស្រស់ស្រូប​អាហារ មានអី​អ្នកបម្រើ “​យល់ច្រឡំ​” ហុច​…​ខ្មៅ​ដៃ និង​សៀវភៅ​ផាត់​ពណ៌​កូនក្មេង​ឲ្យ​គួរ​ឲ្យ​អាម៉ាស់ !

10/12/2014 0 Comments A+ a-

វា​ហាក់ដូចជា​រឿង​កំប្លុកកំប្លែង​មួយ​អីចឹង ប៉ុន្តែ វា​កើតមាន​ពិត គ្រា​ដែល​អ្នកបម្រើ​ហុច​ខ្មៅ​ដៃ និង​សៀវភៅ​ផាត់​ពណ៌​តុក្កតា​សម្រាប់​ក្មេងៗ ឲ្យ​បុរស​តឿ​ម្នាក់ ដែល​បាន​នាំ​គូ​ដណ្តឹង​របស់គាត់ ចូល​ភោជនីយដ្ឋាន​មួយ សម្រាប់​ទទួល​អាហារ​ឲ្យ​រ៉ូ​ម៉ែន​ទិច​នឹង​គ្នា​នោះ ។​
James Lusted អាយុ ២៦ ឆ្នាំ មាន​កម្ពស់​ប្រហែល ១ ម៉ែត្រ បាន​បណ្តើរ​គូ​ដណ្តឹង​របស់គាត់​ដែលមាន​កម្ពស់ ១.៧០ ម៉ែត្រ ដើម្បី​ស្រស់ស្រូប​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​មួយ នៅពេលនោះ អ្នកបម្រើ​ក៏បាន​លើក​ម៉ា​នុយ​មុខម្ហូប ២ និង ខ្មៅ​ដៃ​មួយចំនួន ព្រមទាំង​សៀវភៅ​ផាត់​ពណ៌​កូនក្មេង​១ ។​
1412939745418_wps_24_James_Lusted_26_A_3_ft_7_​ប៉ុន្តែ វា​គ្រាន់តែ​នៅពេលដែល​អ្នកបម្រើ​បានលឺ​សម្លេង​ជា​មនុស្សពេញវ័យ​របស់ James ភ្លាម ! នាង​ក៏បាន​យល់ឃើញ​ពី​កំហុស​ដ៏​អាម៉ាស់​របស់​នាង​តែម្តង ។ អ្នកបម្រើ​នោះ ក៏បាន​បង្ហាញ​នូវ​នូវ​ទឹកមុខ​ក្រហម បន្ទាប់​បានដឹង​ពី​កំហុស​របស់​នាង នៅពេល​នាង​ហុច​ឲ្យ​លោក Lusted នូវ​សៀវភៅ​ផាត់​ពណ៌​សម្រាប់​កូនក្មេង និង​ខ្មៅ​ដៃ​បែបនេះ នៅលើ​តុ​អាហារ​ដែល​គាត់ និង​គូ​ដណ្តឹង​របស់គាត់​កំពុង​អង្គុយ​រង់ចាំ ។​
​នៅ​គ្រានោះ គូ​ដណ្តឹង​របស់គាត់​នាង Chloe Robert អាយុ ២០ ឆ្នាំ ក៏បាន​ផ្ទះ​សំណើច​អំពី​រឿងនេះ​ផងដែរ ព្រោះ​នាង​ពុំ​ធ្លាប់​ប្រទះឃើញ​ពីមុនមក ។​
​ចំណែក James បាន​និយាយថាៈ “​នៅពេលនោះ ខ្ញុំ​បាន​និយាយ​អរគុណ​ដល់​អ្នកបម្រើ ដែល​នាង​បានលឺ​សម្លេង​របស់ខ្ញុំ ហើយ​បានដឹងថា ខ្ញុំ​មិនមាន​ជា​ក្មេង​នោះ​” ។​
​សូមបញ្ជាក់ថា ភ្លាមៗ​នោះ ស្ត្រី​អ្នកបម្រើ​នោះបាន​ដាក់​សៀវភៅ​នោះ នៅ​ពីក្រោយ​ខ្នង​របស់​នាង ក្នុង​អារម្មណ៍​ឡើង​ញ័រ​តែម្តង ។​
​ប៉ុន្តែ លោក James បាន​និយាយថាៈ “​ខ្ញុំ​ជាម​នុស្ស​ប្រុស​ម្នាក់ គឺ​វា​គ្រប់គ្រាន់​សម្រាប់​ការ​ឃើញ​រូបភាព​បែប​កំប្លែង​នេះ ហើយ​ខ្ញុំ​ក៏​មិនដែល​យកទោស​ពៃ​ពី​នរណា​នោះដែរ​” ។​
​ស្លេះ​រឿងនេះ​មិន​ប៉ុណ្ណឹង !
1412938352787_wps_7_James_Lusted_26_A_3_ft_7_
​ចំណែក James និង Chloe វិញ​បាន​និយាយថា ពួកគេ​បានដឹងថា ពួកគេ​ទាំងពីរ​នាក់ មើលទៅ​ខុសគ្នា​ដាច់ស្រឡះ​តែម្តង នៅពេល​ពួកគេ​ធ្វើដំណើរ​ចេញទៅ​ខាងក្រៅ​ជាមួយគ្នា នៅ Cardiff ទីកន្លែង​ដែល​នាង​កំពុង​ជា​និស្សិត​ផ្នែក​អប់រំ​ឆ្នាំ​ទី​៣ ។​
​សូមបញ្ជាក់ថា លោក Lusted និង​នាង Robert ដែល​កំពុង​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល ១៨ ខែ មកហើយ បាន​កំពុង​រីករាយ​អាហារ​ដ៏​រ៉ូ​ម៉ែន​ទិច​នៅ​ខាងក្រៅ​ផ្ទះ នៅពេលនោះ កំហុសឆ្គង​ដ៏​អាម៉ាស់​បានកើត​ឡើង ។​
​យ៉ាងណាមិញ បើទោះជា​គម្លាត​របស់​អ្នក​ទាំងពីរ​ខុសគ្នា​ដាច់ស្រឡះ​ក្តី តែ​ពួកគេ​ក៏បាន​សម្រេច​ចិត្តនឹង​ចូល​រោងការ នៅក្នុង​រដូវក្តៅ ឆ្នាំ ២០១៦ ផងដែរ ៕​
1412938439038_wps_11_James_Lusted_26_A_3_ft_7_ 1412939805387_wps_25_James_Lusted_26_A_3_ft_7_