អ្នកមីង លក់បន្លែចិត្តធម៌! លក់បានប្រាក់ យកទៅឧបត្ថម្ភ ជួយជនក្រីក្រ ល្បីដល់ BBC ចុះមកសម្ភាសន៍ (វីដេអូ)

10/12/2014 0 Comments A+ a-

តៃវ៉ាន់ ៖ វាពិតជារឿងមួយ គួរឲ្យកោតសរសើបំផុត នូវទឹកចិត្តសប្បុរសធម៌ របស់អ្នកមីងលក់បន្លែ ដែលបានឧបត្ថម្ភប្រាក់ជាង ៣ ម៉ឺន ដុល្លារអាមេរិក ទៅសាលារៀន , មន្ទីរពេទ្យ , អង្គការក្មេងកំព្រា និង សហគមន៍ពុទ្ធសាសានា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។
អ្នកមីងដែលមាន ទឹកចិត្តសន្តោសម្នាក់នេះ មានឈ្មោះ Chen Shu Chu អាយុ ៦៣ ឆ្នាំ បានឧបត្ថម្ភថវិកា ផ្ទាល់ខ្លួន ៣៣,០០០ ដុល្លារអាមេរិក ទៅកាន់ សហគមន៍ ក្នុងការជួយជនក្រីក្រ  ទោះបីជាអ្នកមីង មានជំងឺប្រចាំកាយក៏ដោយ។
អ្នកមីងបានប្រាប់ បណ្តាញសារព័ត៌មានថា អ្នកមីងតែងតែ ឈឺចាប់ខ្នង និង ជង្គង់ ប៉ុន្តែអ្នកមីង មិនដែលឈប់សំរាកពីការងារ លក់បន្លែនេះជាង ១៨ ម៉ោងនៅក្នុងផ្សារ Taitung នេះឡើយ។ អ្វីដែលគួរឲ្យ ស្ងើចសរសើរបំផុតនោះគឺ អ្នកមីងបានចំនាយប្រាក់ សំរាប់ចំនាយក្នុង ជីវភាពផ្ទាល់ខ្លួន តិចជាង ៣ ដុល្លារ ក្នុងមួយថ្ងៃ ចំនែកប្រាក់ ដែលនៅសល់អ្នកមីង យកទៅជួយ មនុស្សក្រីក្រ ដែលកំពុងតែខ្វះខាត។
អំពើសប្បុរសធម៌ បានធ្វើឲ្យមនុស្សជាច្រើន កោតសរសើរ និង ងឿយឆ្ងល់ថា អ្នកមីងគ្រាន់តែជា អ្នកលក់បន្លែ ហើយ រកប្រាក់បានតែ បន្តិចបន្តួចប៉ុណ្ណោះ ហេតុអ្វីក៏អ្នកមីង ចំនាយប្រាក់ជាង ៣ ម៉ឺនដុល្លារ ជួយអ្នកក្រខ្សត់ បានយ៉ាងច្រើនដូច្នេះ។
ដើម្បីជាការឆ្លើយតប នូវចម្ងល់របស់មនុស្ស ជាច្រើន អ្នកមីងបាននិយាយថា៖ « អ្វីដែលជាកត្តា សំខាន់បំផុត គឺមិនមែនមកពី អ្នកអាចរកប្រាក់ ចំនូល បានច្រើនប៉ុណ្ណាទេ ប៉ុន្តែ ថាតើអ្នកចំនាយ ប្រាក់ទាំងនោះ ដោយរបៀបណា។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចជួយអ្នកក្រខ្សត់ និងសហគមន៍ មន្ទីរពេទ្យ សាលារៀន បានជារៀងរហូត។ ប៉ុន្តែខ្ញុំសង្ឃឹមទៀតថា មិនមែនមានតែខ្ញុំម្នាក់ទេ ដែលធ្វើបែបនេះ អ្នកក៏អាចធ្វើវាបានដែរ ប្រសិនបើអ្នកចង់ជួយ ដល់អ្នកដែល ខ្វះខាតទាំងនោះ ព្រោះថា ពេលដែលពួកយើង ស្លាប់ទៅ គឺមិនអាចយក លុយទៅជាមួយបានទេ»។
អ្នកមីងបានបន្ថែមទៀតថា អ្នកមីងមានអារម្មណ៍ សប្បាយចិត្តរីករាយ ជាខ្លាំង ដែលអ្នកមីងបានជួយ មនុស្សក្រីក្រដូច្នេះ។ ហើយអ្នកមីងបានឲ្យ បណ្តាញសារព័ត៌មាន សម្ភាសន៍ដូច្នេះ គឺចង់លើកទឹកចិត្ត ដល់មនុស្សដទៃទៀត យកគំរូតាមអ្នកមីង ដើម្បីធ្វើអំពើមនុស្សធម៌ ដើម្បីជាតិ និង សហគមន៍ ទាំងអស់គ្នា ៕
ខាងក្រោមគឺជាកិច្ចសម្ភាសន៍ រវាងអ្នកមីង និង BBC ៖ 
ប្រភព ៖ shanghaiist
ដោយ ៖ ណា