ប្រទះឃើញសត្វផ្សោតញីទំងន់ជាង៥០គីឡូក្រាមងាប់អណ្តែតទឹកហើយមន្ត្រីឆ្មាំទន្លេថា ងាប់មកពីទឹកទន្លេល្អក់
មិនទាន់មានប្រភ័ត៍មានជាក់លាក់ណាមួយបញ្ជាក់ថា ការងាប់របស់សត្វផ្សោតទឹកសាប ដ៏កំរ៉នេះបណ្តាលមកពីមូលេហតុអ្វីនៅឡើយទេ តែបើតាមការសន្និដ្ឋានជំហ៊ាន ដំបូងរបស់មន្រី្តឆ្មាំទន្លេគឺបានឲ្យដឹងថា ការងាប់របស់សត្វនេះ អាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ព្រោះទឹកទន្លេមានសភាពល្អក់ខុសពីរាល់ឆ្នាំ។
នាយខណ្ឌរដ្ឋបាលផលខេត្តក្រចេះ លោក សៀន គិន បានឲ្យដឹងថា ក្រោយពីប្រទះឃើញ សាកសពសត្វផ្សោតដ៏កម្រមួយនេះរួចមក គឺត្រូវបានមន្ត្រីជំនាញស្រង់ឡើងមកលើគោកធ្វើការរុំវេចខ្ចប់ដឹកយកទៅរក្សាទុកនៅការិយាល័យរបស់អង្គការWWF ប្រចាំនៅខេត្តក្រចេះដើម្បីធ្វើកោសល្យវិច័យលើការងាប់របស់សត្វដ៏កំរ៉មួយក្បាលនេះ។
ទោះយ៉ាងណាមន្ត្រីជំនាញ មិនទាន់បានបញ្ជាក់ថា ការងាប់របស់សត្វមួយនេះ បណ្តាលមកពីអ្វីឡើយទេ ក្រាន់តែដឹងថា ផ្សោតមួយនេះជាផ្សោតញី មានទំងន់ជាង៥០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ហើយសត្វផ្សោតនេះអាចមានអាយុកាលជាង២ឆ្នាំ គឺគ្រប់អាយុទៅនិងការបន្តពូជទៀតផង ហើយការងាប់របស់សត្វនេះអាចមានរយះពេល២ថ្ងៃមកហើយ ទើបធ្វើឲ្យសាកសពមានសភាពហើមបែបនេះ។
នាយខណ្ឌរដ្ឋបាលជលផល លោក សៀន គិន បានបញ្ជាក់ឲ្យដឹងទៀតថា គិតមកត្រឹមថ្ងៃទី២១ ខែតុលាឆ្នាំ២០១៤នេះ គឺមានសត្វផ្សោតទឹកសាបដ៏កម្រចំនួន៤ក្បាលបានងាប់ជាបន្តបន្ទាប់ក្នុងនោះមានផ្សោតឈ្មោលចំនួន៣ក្បាលហើយភាគច្រើននៃការងាប់របស់វាគឺបណ្តាលមកពីជាប់មង៕
________________
ប្រភពពីនគរវត្ត
