មេដឹកនាំ វ៉េណេស៊ុយអេឡា អំពាវនាវឲ្យ កែទម្រង់ អង្គការសហប្រជាជាតិ
ការ៉ាកាស់៖ ប្រធានាធិបតីប្រទេស វ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរូ បាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលាថា នឹងប្តេជ្ញាប្រឹងប្រែង សម្រាប់ការធ្វើកំណែទម្រង់ ក្នុងអង្គការសហប្រជាជាតិ បន្ទាប់ពីវ៉េណេ ស៊ុយអេឡា បានតំណែងនៅក្នុងក្រុម ប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោក ម៉ាឌូរ៉ូ នៅលើកញ្ចក់ ទូរទស្សន៍ថា «រដ្ឋាភិបាលរបស់លោក នឹងធ្វើការងារដើម្បីកសាង ពិភពលោក ទ្វេភាគី និងប្រព័ន្ធនៅយូអិន ដែលមិនមានការដាក់ អាណានិគម និងសម្ពាធចក្រពត្តិនិយមឡើយ»។
សូមបញ្ជាក់ផងដែរថា ប្រទេស វ៉េណេស៊ុយអេឡា, អង់ហ្គោឡា ម៉ាឡេស៊ី ណូវែលសេឡង់ និងប្រទេស អេស្ប៉ាញ ត្រូវបានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតឲ្យជាប់ជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សា សន្តិសុខ ដែលមានអាណត្តិរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥តទៅ ៕