តុលាការសម្រេច​ឃុំខ្លួនលោក​អ៊ុក ពេជ្រ​សំណាង ជាសកម្មជនគណបក្សសង្ក្រោះជាតិ

10/27/2014 0 Comments A+ a-

105រាជធានី ​ភ្នំពេញ៖​ មន្ត្រីតុលាការ​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យនេះ​ឲ្យដឹងថា កាល​ពី​ម្សិលមិញ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ បុរសជាសកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​តែងតែ​ដឹកនាំ​ក្រុម​បាតុករ​​ចេញ​តវ៉ា។​
លោក ​ហេង កេស​រោ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់អោយដឹងនៅ​ថ្ងៃ​ទី២៦ ខែតុលា​នេះ​ថា កាលពី​រសៀល​ម្សិលមិញ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ ចេញ​ដីកាឃុំខ្លួន ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ឈ្មោះ អ៊ុក ពេជ្រ​សំណាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​ជាងកាត់សក់ និង​រត់​ម៉ូតូ​រ៉ឺ​ម៉ក នឹងជា​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម​ប្រឆាំង ​និង ​អ្នករាជការ​សាធារណៈ​មាន​ស្ថាន ទម្ងន់ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី ១៥ខែកក្កដា ឆ្នាំ២០១៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៥៦, ៤៥៧, ៥០៤ និង​មាត្រា​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕105សកម្ម​ជន​ដែល​ត្រូវ​ឃុំខ្លួន
ប្រភពពី Free Press Magazine