រថយន្តរេចង្កូតបុកបង្គោលស្លាកសញ្ញាចរាចរណ៍ ក្រឡាប់ ម្នាក់ស្លាប់និងរបួស៥នាក់

10/19/2014 0 Comments A+ a-

sdf2ត្បូងឃ្មុំ៖ រថយន្តម៉ាក មីតស៊ុយប៊ីស៊ីមួយគ្រឿង បានរេចង្កូតតបុកបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យក្រឡាប់ នៅចំណុច ចំការកៅស៊ូរដ្ឋ ស្ថិតក្នុងភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យ មនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ៥នាក់ផ្សេងទៀតកាលពីវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤​។
សមត្ថកិច្ច បានថ្លែងឲ្យដឹងថា ជនរងគ្រោះ ទី១-ឯម សុវណ្ណារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកបើកបរ របួសធ្ងន់ ទី២-ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ទី៣-ឈ្មោះ លាវ ផារុណ ភេទប្រុស រងរបួសធ្ងន់ ទី៤-ឈ្មោះ ហ៊ាន ស្រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ របួសស្រាល និងទី៥-ឈ្មោះ សាន លាង ភេទប្រុស របួសស្រាល។ អ្នកទាំង ៥នាក់ សុទ្ធតែធ្វើការនៅរាជបណ្ឌិតសភាកម្ពុជា និងមានទីលំនៅរាជធានីភ្នំពេញ។
សមត្ថកិច្ច បន្តថា ករណីក្រឡាប់រថយន្តបង្ក ឡើងដោយរថយន្តម៉ាក មីតស៊ុយប៊ីស៊ី ពាក់ស្លាកលេខ ២N-៥៨១៩ បើកបរដោយឈ្មោះ ឯម សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៤៥ឆ្នាំ ធ្វើការនៅរាជបណ្ឌិតសភាកម្ពុជា ស្នាក់នៅរាជធានីភ្នំពេញ បានបើកបរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរបានអោន យកនំមកហូប ខណៈនោះរថយន្តបាន រេចង្កូតទៅ ចិញ្ចើមផ្លូវ ហើយក៏បុកជាមួយបង្គោលស្លាកសញ្ញាចរាចរណ៍បន្ថយល្បឿន ក៏ប្រឡាប់តែម្តង បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង០៤នាក់ទៀត រងរបួស ធ្ងន់ ២នាក់ និងស្រាល ២នាក់ ចំណែករថយន្តខូចខាត ជាទម្ងន់។
ក្រោយពេលកើតហេតុ កម្លាំងនគរបាល ចុះទៅដល់កន្លែងកើតហេតុ ហើយដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ ចំណែកអ្នកស្លាប់ ត្រូវបញ្ជូនទៅរាជបណ្ឌិតសភា ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
sdf2
chanroth014-oct-146
ប្រភពពី  Free Press Magazine