នាយកប្រតិបត្តិ AMD លាលែងតំណែង
បន្ទាប់ពីកាន់តំណែងជានាយកប្រតិបតិ្តរបស់ Advanced Micro Devices Inc (AMD) អស់រយៈពេលជាង ៣ឆ្នាំ លោក Rory Read បានសម្រេចចិត្តលាឈប់ពីតំណែងមួយនេះ ដោយទុកលទ្ធភាព និងឱកាសឲ្យអ្នកមានសមត្ថភាពថ្មីមកជំនួស។

នៅក្នុងសេចក្ដីប្រកាសរបស់ AMD បានឲ្យដឹងថា លោក Rory Read បានសម្រេចចិត្តលាឈប់ ហើយក្រុមហ៊ុនបានជ្រើសតាំងអ្នកស្រី Lisa Su បច្ចុប្បន្នជានាយកចាត់ការទូទៅ (COO) ឲ្យឡើងកាន់តំណែងនាយកប្រតិបត្តិជំនួសលោក Read ព្រោះថាអ្នកស្រីជាបុគ្គលិកស្រីមួយរូបដែលមានសមត្ថភាពខ្ពស់ ស័ក្តិសមនឹងមុខតំណែងនេះ។
លោក Read មិនបានបញ្ជាក់ឲ្យដឹងពីមូលហេតុនៃការលាឈប់នោះទេ ប៉ុន្តែប្រភពដែលជិតស្និទ្ធបានលួចបង្ហើបថា គាត់មិនបានទៅណាទេ គឺគាត់នឹងក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល AMD តែម្ដង៕