Air Ambulance (​​សាមុយ​អាកាស​) ចេញ​​ប្រតិបត្តិការ​​សង្គ្រោះ​​អ្នក​​ជំងឺ​លើកដំបូង​នៅ​ប៉េកាំង !

10/31/2014 0 Comments A+ a-

បណ្តា​បុគ្គលិក​ពេទ្យ​នៃ​មន្ទីរពេទ្យ​មួយ ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ម្សិលមិញ បាន​ប្រញាប់ប្រញាល់​ទទួលយក​អ្នកជំងឺ​ម្នាក់ ពី “​​សាមុយ​អាកាស​” ១ គ្រឿង ដែល​គេ​ហៅថា “Air Ambulance” ។​
​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​អ្នកជំងឺ​រូបនោះ មានត្រកូល​ឈ្មោះ Kong បាន​ទទួលរង​ការពុល​ថ្នាំ​អា​សេ​និក (Arsine) នៅឯ​រោងចក្រ​មួយ ក្នុង​ខេត្ត Shandong ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ។
​នេះ​ជា​លើក​ទី​១​ហើយ ដែល​សេវាកម្ម​តាម “​រថយន្ត​សាមុយ​អាកាស​” នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹក​ជំងឺ​ពី​កន្លែង​ឆ្ងាយៗ មកកាន់​មន្ទីរពេទ្យ​បាន​យ៉ាង​ឆាប់រហ័ស​បំផុត ចាប់តាំងពី​វា​ត្រូវបាន​ដាក់ពង្រាយ កាលពី​ថ្ងៃ អង្គា​រ៍ មក ។
​គួរបញ្ជាក់​ផងដែរ​ថា Arsine គឺជា​ឧស្ម័ន​ពុល​ខ្ពស់ ដែលជា​សមាសធាតុ​មួយ​នៃ​សារធាតុ​អាសេនិច ៕​
U45P5029DT20141031091209U45P5029DT20141031091223U45P5029DT20141031091227U45P5029DT20141031091235