ផលអាក្រក់ចំពោះ សុខភាពទាំង៦ ដោយសារវិទ្យុសកម្ម WiFi និង 4G/LTE
បច្ចុប្បន្នបច្ចេកវិទ្យាអ៊ីនធឺណិត WiFi
និង 4G/LTE
កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងហើយមានក្រុមហ៊ុនជាច្រើន
កំពុងតែប្រជែងគ្នាផលិត Smartphone
បំពាក់ដោយបច្ចេកវិទ្យាទាំងនោះ។
ចំណែកឯអ្នកប្រើប្រាស់វិញចង់ប្រើតែទូរសព្ទណាដែលបំពាក់ដោយ
បច្ចេកវិទ្យាអ៊ីនធឺណិត 4G/LTE និង WiFi ដែលមានល្បឿនលឿនប៉ុណ្ណោះ។
ប៉ុន្តែប្រិយមិត្តប្រហែលជាមិនដែលគិតពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ដោយសារតែវិទ្យុសកម្មដែលចេញពីបណ្ដាញទាំងនោះទេ។
ដោយឡែកអ្នកដែលប្រើទូរសព្ទបំពាក់ដោយបច្ចេកវិទ្យា4G/LTE
ហាក់បីដូចជាកំពុងតែកាន់ទូរសព្ទ៤ក្នុងពេលតែមួយអញ្ចឹង។
ដូច្នេះតើបច្ចេកវិទ្យាអ៊ីនធឺណិតWiFi និង 4G/LTE
នេះប៉ះពាល់ដល់សុខភាពអ្នកខ្លាំងកម្រិតណា?
១.
ស្ត្រីដែលតែងតែប្រឈមនឹងរលកសញ្ញាវិទ្យុសកម្មដែលចេញពីWiFi
ឬស្ត្រីដែលប្រើទូរសព្ទបំពាក់ដោយបច្ចេកវិទ្យា 4G/LTE
អាចប្រឈមមុខនឹងការគ្មានកូន។
ការធ្វើពិសោធន៍មួយទៅលើសត្វកណ្ដុរដោយដាក់ពួកវាឲ្យប្រឈម
នឹងរលកសញ្ញាវិទ្យុសកម្ម (ដែលចេញពីWiFi)
រយៈពេលពីរម៉ោងក្នុងមួយថ្ងៃ(អស់រយៈពេល៤៥ថ្ងៃ)
បង្ហាញថាកម្រិតអុកស៊ីតកម្មក្នុងឈាមបានកើនឡើងចំពោះសត្វ
កណ្ដុរទាំងនោះហើយឥទ្ធិពលនៃវិទ្យុសកម្មប៉ះពាល់ទៅលើ DNA
ថែមទាំងធ្វើឲ្យពួកវា(កណ្ដុរ)គ្មានលទ្ធភាពក្នុងការបង្កកំណើតឬមាន
ដែរតែជាការបង្កកំណើតខុសប្រក្រតី។
នេះបើតាមការស្រាវជ្រាវរបស់ Otitoloju A. A. et al.,
(ឆ្នាំ2010)។
២. ក្មេងៗដែលប្រឈមនឹងវិទ្យុសកម្ម
WiFi
ជាញឹកញយអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយនិង
ស្មារតីជាពិសេសគឺទារកក្នុងផ្ទៃ
ដោយសារកោសិកាពួកគេនៅងាយនឹងរងការប៉ះទង្គិចពីមជ្ឈដ្ឋានខាងក្រៅ
(នេះបើតាមការស្រាវជ្រាវនៅរដ្ឋCalifornia)។
ការធ្វើពិសោធន៍មួយដោយដាក់រុក្ខជាតិពីរដើមក្នុងបន្ទប់ពីរ
ផ្សេងគ្នា(បន្ទប់មួយគ្របដណ្ដប់ដោយវិទ្យុសកម្ម WiFi
ខណៈដែលបន្ទប់មួយទៀតគ្មាន)។
លទ្ធផលគឺរុក្ខជាតិដែលដាក់ក្នុងបន្ទប់ដែលពោរពេញទៅដោយ
វិទ្យុសកម្មចេញពី WiFi
លូតលាស់ក្នុងកម្រិតមួយតិចតួចបំផុតនិងសង្កេតឃើញចុងស្លឹករបស់វា
ងាប់(ជួនកាលចុងស្លឹកមានពណ៌ក្រហម)
ខណៈដែលរុក្ខជាតិដែលដាក់ក្នុងបន្ទប់ដែលគ្មានវិទ្យុសកម្ម WiFi
លូតលាស់បានយ៉ាងល្អ។
៣. សម្លាប់មេជីវិតបន្តពូជបុរស៖
កន្លងមកយើងតែងតែឮថាកម្ដៅដែលចេញពីកុំព្យូទ័រឬទូរសព្ទអាច
បណ្ដាលឲ្យមេជីវិតបន្តពូជ(Sperm) ងាប់
ហើយឥឡូវការស្រាវជ្រាវមួយទៀតបានឲ្យដឹងថាវិទ្យុសកម្មដែលចេញពី
WiFi ឬទូរសព្ទ(ប្រើបច្ចេកវិទ្យា4G/LTE)
អាចបង្អាក់ដំណើរនៃការលូតលាស់របស់មេជីវិតបុរស និងបង្កឲ្យ DNA
បែកខ្ញែកគ្នាផងដែរ (ការស្រាវជ្រាវរបស់ Kesari K. K. and
Behari J., 2009)។
៤. ធ្វើឲ្យគេងមិនលក់
ឬឈានដល់ការកើតជំងឺផ្លូវចិត្តកម្រិតធ្ងន់ធ្ងរ៖
ការស្រាវជ្រាវមួយក្នុងឆ្នាំ២០០៧
បានឲ្យដឹងថាការគេងដោយដាក់ទូរសព្ទ(ដែលបើកWiFi ចោល)
បណ្ដាលឲ្យគេងមិនលក់ឬធ្វើឲ្យអ្នកមមើមមាយច្រើន។
ពេលខ្លះទៀតវានាំឲ្យអ្នកមានអារម្មណ៍មិនល្អ (ភាពតានតឹង)
និងអាចឈានទៅកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរដោយសារតែការគេងមិន
លក់ និងដោយសារតែរលកសញ្ញានៃវិទ្យុសកម្ម(ចេញពីWiFi)
បំផ្លាញប្រព័ន្ធប្រសាទរបស់អ្នក
ហើយវាក៏អាចបង្កឲ្យអ្នកកើតជំងឺមហារីកខួរក្បាលផងដែរ
(ការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក WHO) ។
៥. បំផ្លាញប្រព័ន្ធប្រសាទធ្ងន់ធ្ងរ៖
ចំណុចនេះស្រដៀងគ្នាទៅនឹងចំណុចទី៣ខាងលើដែរ។
ការរស់នៅក្នុងតំបន់ឬទីកន្លែងដែលពោរពេញទៅដោយរលកសញ្ញាវិទ្យុ
សកម្មដែលចេញពី WiFi ឬប្រព័ន្ធ 4G/LTE
បណ្ដាលឲ្យប្រព័ន្ធប្រសាទឆាប់ចុះខ្សោយជាពិសេសគឺប្រព័ន្ធចងចាំនៅ
ក្នុងខួរក្បាល។ ការធ្វើតេស្តមួយដោយប្រើបច្ចេកវិទ្យា MRI
(Magnetic Resonance Imaging)
ទៅលើសិស្សវិទ្យាល័យនៅប្រទេសដាណឺម៉ាកដែលរស់នៅក្នុងមជ្ឈដ្ឋាន
មួយ ពោរពេញទៅដោយរលកសញ្ញាវិទ្យុសកម្មចេញពីWiFi ឬប្រព័ន្ធ
4G/LTE
បង្ហាញថាពួកគេប្រឈមនឹងបញ្ហាមួយគឺលំបាកក្នុងការផ្ចង់
ស្មារតីដោយមានអារម្មណ៍វល់ៗមិនស្រឡះក្នុងខួរក្បាលពេលគិតរឿង
អ្វីមួយ ។
នេះដោយសារតែប្រព័ន្ធប្រសាទរបស់ពួកគេរងការប៉ះទង្គិចដោយសារ
វិទ្យុសកម្មដែលចេញពីWiFi និងប្រព័ន្ធ 4G/LTE
ពីទូរសព្ទរបស់ពួកគេ។
៦. បង្កឲ្យមានជំងឺមហារីក៖
ខណៈដែលWiFi
បានបញ្ជូនរលកសញ្ញាវិទ្យុសកម្មដែលអាចបំផ្លាញកោសិកាមួយចំនួន
ក្នុងរាងកាយ(សត្វមានជីវិត) វាក៏បង្កឲ្យមានជំងឺមហារីកផងដែរ។
ជាក់ស្ដែងរឿងស្ត្រីមួយរូបអាយុ២១ឆ្នាំកើតជំងឺមហារីកសុដន់
ដោយបានរកឃើញដុំសាច់ដុះនៅសុដន់ខាងស្ដាំ។
មូលហេតុគឺដោយសារនាងឧស្សាហ៍ដាក់ទូរសព្ទនៅក្នុងហោប៉ៅអាវខាង
ស្ដាំរបស់នាង។
តាមការស្រាវជ្រាវទៅលើសែស្រឡាយគ្រួសាររបស់ស្ត្រីរូបនោះ
បង្ហាញថាពុំមាននរណាធ្លាប់កើតជំងឺមហារីកនោះទេ។
ប្រការគួរគឺចៀសវាងគឺ៖
មិនត្រូវបើក WiFi
ចោលក្នុងពេលកំពុងគេងឬក៏នៅឲ្យឆ្ងាយពីតំបន់ដែលអ្នកដឹងថាគ្រប
ដណ្ដប់ដោយWiFi ជាពិសេសគឺស្ត្រីដែលមានផ្ទៃពោះ។
ប្រសិនជាអ្នកត្រូវការប្រើWiFi ឬប្រព័ន្ធ 4G/LTE
ក្នុងករណីមិនអាចខានបានគឺគួរតែនៅឲ្យស្ងៀមព្រោះវិទ្យុសកម្មដែល
ចេញពីWiFi ឬប្រព័ន្ធ4G/LTE
នឹងតាមដានរាល់ចលនារបស់អ្នកហើយវា(វិទ្យុសកម្ម)
នឹងកើនឡើងកាន់តែខ្លាំង។ មួយវិញទៀតគួរតែកុំបើកWiFi ឬ 4G/LTE
ចោលពេលកំពុងនិយាយទូរសព្ទឬក៏ប្រើកាសជំនួសវិញពេលនិយាយ៕