អស្ចារ្យ…ស្រីស្អាតកម្ពុជាទៅ ប្រកួតសម្រស់ជា មួយពិភពលោកក្នុង កម្មវិធី Miss Grand International
ស្រីស្អាតតំណាងកម្ពុជា កញ្ញា នូ
ទឹមស្រីនៀត វ័យ១៩ឆ្នាំ មានកម្ពស់ ១,៧៥ ម៉ែត្រ មកពីស្រុកកៀនស្វាយ
ខេត្តកណ្ដាល
ត្រូវបានបញ្ជូនទៅចូលរួមប្រកួតសម្រស់ជាមួយពិភពលោកក្នុងកម្មវិធី
Miss Grand International នៅទីក្រុងបាងកក ប្រទេសថៃ
បន្ទាប់ពីនាងទើប ឈ្នះជយលាភីលេខ១ ក្នុងកម្មវិធី Khmer Super Model
រៀបចំដោយក្រុមហ៊ុន BKA Entertainment ថ្មីៗកន្លងទៅ។
សម្រាប់ការបោះឆ្នោតសូមចុចទីនេះ
សម្រាប់ការបោះឆ្នោតសូមចុចទីនេះ
Miss Grand International ធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែមានតែឆ្នាំនេះប៉ុណ្ណោះ ដែលកម្ពុជាយើងបានចូលរួម។ លោក ប៊ុន កើដ អគ្គនាយក ក្រុមហ៊ុន BKA Entertainment បានថ្លែងថា លោកមានមោទនភាពណាស់ក្នុងនាមជាអ្នករៀបចំបញ្ជូនកញ្ញា នូ ទឹមស្រីនៀត តំណាងកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធីដ៏ធំខាងលើក្នុងគ្រា នេះ។
“Miss Grand International ជាកម្មវិធីដ៏ធំ មានបេក្ខនារីស្អាតៗមកពីច្រើនប្រទេសទូទាំងពិភពលោក ទាំងអាស៊ី អឺរ៉ុប អាហ្រិក និងអាមេរិកខាងត្បូងជាងដើម។ ហើយនេះជាលើកទី១មួយដែលយើងអាចរកបានបេក្ខនារីស័ក្ដិសមម្នាក់ តំណាងកម្ពុជាទៅចូលរួមប្រកួត ខ្ញុំរីករាយមែនទែន!”។
កម្មវិធីប្រកួតស្រីស្អាតលក្ខណៈអន្តរជាតិ Miss Grand International បានចាប់ផ្ដើមដំណើរប្រកួតតាំងពីថ្ងៃទី១៧ ខែកញ្ញា ២០១៤ គ្រោងនឹងបញ្ចប់នៅថ្ងៃទី ៧ តុលា ខាងមុខនេះ។ កម្មវិធីផ្ដាច់ព្រ័ត្រនេះនឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ប៉ុស្តិ៍លេខ៣។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសបេក្ខភាពជយលាភីមាន សម្រស់ ចំណេះដឹងទូទៅ ភាពក្លាហាន និងសមត្ថភាពផ្សេងៗមួយចំនួនទៀត។ លោក ប៊ុន កើដ ប្រាប់ថា កញ្ញា នូ ទឹមស្រីនៀត មានគ្រប់លក្ខខណ្ឌ ចំណុចសំខាន់មួយទៀត គឺមុនបញ្ជូនទៅចូលរួមប្រកួត កញ្ញាវ័យ ១៩ឆ្នាំរូបនេះ ទទួលបានការគាំទ្រជាច្រើនពីអ្នកលេង Facebook និង Youtube។
យ៉ាងណាក៏ដោយលោក មិនហ៊ាននិយាយជាមុនពីលទ្ធផលឡើយ។ “យើងមិនហ៊ានអះអាងថាម៉េចទេ ព្រោះបេក្ខនារីតំណាងប្រទេសនានា ក៏មានគ្រប់លក្ខខណ្ឌដូចយើងដែរ។ ប៉ុន្តែបើទោះជាលទ្ធផលយ៉ាងណា យើងនៅតែមានមោទនភាព ព្រោះយ៉ាងហោចណាស់ ក៏បានបង្ហាញពីត្លៃនៃសម្រស់របស់នារីខ្មែរ និងផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជាទៅកាន់ពិភពលោកដែរ”។
លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតសម្រាប់ការប្រកួតក្នុង កម្មវិធី “Miss Grand International” បេក្ខនារីមកពីប្រទេសនានា នឹងត្រូវតម្រូវឲ្យស្លៀកបង្ហាញសំលៀកបំពាក់ឈុតប្រចាំជាតិ។ ដូច្នេះកញ្ញា នូ ទឹមស្រីនៀត នឹងគ្រងសំលៀកបំពាក់បុរាណមួយឈុតរបស់ម្ចាស់ក្សត្រីមហាក្សត្រយ៉ានី ឥន្ទ្រទេវី។ នេះបើតាម លោក ប៊ុន កើដ។

អ្នកផ្ដួចផ្ដើមគំនិតរូបនេះ ស្នើប្រិយមិត្តកម្ពុជាចូលរួមបោះឆ្នោតគាំទ្រកញ្ញា នូ ទឹមស្រីនៀត ទាំងអស់គ្នាកុំឲ្យខកខានឡើយ។ សម្រាប់ការបោះឆ្នោតសូមចុចទីនេះ ៕
អត្ថបទ៖ ទារិកា
រូបភាព៖ ផ្ដល់ដោយ BKA
សម្រាប់ការបោះឆ្នោតសូមចុចទីនេះ
កញ្ញា នូ ទឹមស្រីនៀត