របៀបមើល App ណាមួយស៊ីថ្មខ្លាំង ជាងគេនៅលើ iOS 8
Apple
បានធ្វើឱ្យអតិថិជននៅជុំវិញពិភពរំភើបយ៉ាងខ្លាំងពីការប្រកាសដាក់
iPhone 6 និង 6 Plus ព្រមគ្នា។ ដោយឡែកកាលពីថ្ងៃទី ១៧កញ្ញាវិញ
iOS 8 ក៏បានធ្វើឱ្យអ្នកប្រើប្រាស់ iDevice
ទាំងអស់សប្បាយចិត្តមិនស្ទើរតែដោយសាលក្ខណៈពិសេសៗច្រើនជាង iOS
ជំនាន់មុនៗ។
ទោះជាយ៉ាងណាប្រព័ន្ធប្រតិបត្តិការ
កាន់តែទំនើបពោលគឺវាជៀសមិនផុតពីត្រូវថាមពលថ្មច្រើនជាងមុន។
ខាងក្រោមនេះជារបៀបមើលថាតើ App
ណាខ្លះស៊ីថ្មខ្លាំងជាងគេនៅលើ iOS 8 មួយនេះ៖
១. ចូលទៅកាន់ Setting>General
២. ចូលទៅកាន់ពាក្យថា Usage
៣. ជ្រើសរើសពាក្យថា Battery Usage
៤. បន្ទាប់មកវានឹងលោតផ្ទាំងមួយដូចខាងក្រោមបង្ហាញពីព័ត៌មានលំអិតរបស់ App នីមួយៗ
៥. Scroll ចុះក្រោមដើម្បីដឹងថាតើ App មួយណាត្រូវការថាមពលថ្មច្រើនជាងគេ
៦.
បន្ទាប់មកវានឹងបង្ហាញរយៈពេលនៃការប្រើប្រាស់តាំងពីពេលសាក
ពេញលើកចុងក្រោយ និងថាមពលថ្មដែលប្រើទៅលើ App នានាក្នុងរយៈពេល
២៤ ម៉ោងចុងក្រោយ ឬ៧ថ្ងៃចុងក្រោយ។
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ phonearena
ប្រភព៖ phonearena