ក្តៅ​ៗ​! លេច​ចេញ ​Specs របស់​ iPhone ជំនាន់​ក្រោយ​មុន​ការ ​ប្រកាស​ផ្លូវ​ការ​សឹង​​១០០%

9/09/2014 0 Comments A+ a-

ខណៈ​ដែល​Apple​ ត្រៀម​នឹង​​ប្រកាស​វត្តមាន​ iPhone ទាំង​ពីរ​​ម៉ូដែល​ (៤,៧អ៊ីញ​ និង​៥,៥​អ៊ីញ​)​ នៅ​ព្រឹក​នេះ​​ក្នុង​រដ្ឋ​ California (ត្រូវ​នឹង​ម៉ោង​១២រំលង​អាធ្រាត្រ​នៅ​កម្ពុជា) ​ស្រាប់​តែ​មាន​ព័ត៌មាន​បែក​ធ្លាយ​ទាក់​ទង​នឹង ​Specs របស់​កំពូល​ Smartphone ទាំង​ពីរ​បាត់​ទៅ​ហើយ។
គេហទំព័រ Cult of Mac និង​China Mobile បាន​បង្ហាញ​ថា​ iPhoneជំនាន់​ក្រោយ​អេក្រង់​ ៤,៧អ៊ីញ​ ​មាន​ថាមពល​ថ្ម​រហូត​ដល់​ទៅ 1 810 mAh ខណៈ​ម៉ូដែល​ ៥,៥អ៊ីញ​មាន​ថាមពល​ថ្ម​2 915mAh។
ម៉ូដែល ​ទាំង​ពីរ​នឹង​បំពាក់​ដោយ​Processor ប្រភេទ​ dual-core A8 ដែល​មាន​ល្បឿន​ដល់​ទៅ 2GHz ហើយ​ម៉ូដែល​មួយ​ក្នុង​ចំណោម​​iPhone ស៊េរី​ក្រោយ​ទាំង​ពីរ​ (៤,៧អ៊ីញ​និង ៥,៥អ៊ីញ​) ​នឹង​មាន​Memory ទំហំ 128GB ខណៈ​ដែល​ម៉ូដែល​មួយ​ទៀត​មាន​Memory បី​ជម្រើស(16GB, 31GB, 64GB)។ ប៉ុន្តែ​ម៉ូដែល​ ៥,៥អ៊ីញ​នឹង​បំពាក់​RAMទំហំ​ដល់​ទៅ 2GB (ដែល​មាន​ទំហំ​ធំ​ជាង​ម៉ូដែល ៤,៧អ៊ីញ)។។ ចំណែក​ឯ​កាមេរ៉ា​របស់ Smartphone ទាំង​ពីរ​​នឹង​មាន​ទំហំ 8MP និង​មាន​មុខ​ងារ True Tone LED flash, HDR mode និង​ panorama ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ដដែល។
​​
ខាង​ក្រោម​គឺ​ជា​រូបភាពSpecs​ជា​ច្រើន​ទៀត​ដែល​បាន​បែក​ធ្លាយ៖ ​
ចាំ ​មើល​ថា ​តើ​​Specs ដែល​បាន​បែក​ធ្លាយ​នេះ​ដូច​គ្នា​ទៅ​នឹង​Specs ផ្លូវ​ការ​របស់​iPhone ជំនាន់​ក្រោយ​ទាំង​ពីរ​ដែល​នឹង​ត្រូវ​បាន​ប្រកាស​ផ្លូវ​ការ​នៅ​យប់​នេះ​ឬ​ អត់?

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
​ប្រភព៖ cultofmac, redmondpie