លោក កឹម សុខា ប្រកាសលុបបំបាត់ អ្នកពុករលួយនៅជុំវិញ នាយករដ្ឋមន្ត្រី
សៀមរាបៈ
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងជាអនុប្រធាន ទី១ រដ្ឋសភា
បានប្រកាសលុបបំបាត់អ្នកពុករលួយនៅជុំវិញលោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ដោយសហការជាមួយនឹងតំណាងរាស្រ្តគណបក្សកាន់អំណាច
ដើម្បីបោះឆ្នោតប្រឆាំងនឹងរដ្ឋមន្រ្តីមួយចំនួនដែលបានកាន់តំណែង
យូរមកហើយ។
ថ្លែងចេញពី ខេត្តសៀមរាប លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ បានអះអាងថា មានមន្រ្តីជាន់ខ្ពស់ពុករលួយជាច្រើននាក់នៅជិតលោកនាយករដ្ឋ មន្រ្តី ហើយថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនឹងសហការជាមួយនឹងតំណាងរាស្រ្ត គណបក្សប្រជាជនលុបបំបាត់មន្រ្តីពុករលួយទាំងនេះ ដែលនៅជុំវិញលោកនាយករដ្ឋមន្រ្តី ដោយបោះឆ្នោតប្រឆាំងពួកគេ ៥០ បូក ១។
លោក កឹម សុខា បានបន្តថា៖ «បុគ្គលពុករលួយបានធ្វើជារដ្ឋមន្រ្តីជាយូរមកហើយ។ កន្លងមក លោកនាយករដ្ឋមន្រ្តីបានប្រាប់សង្គមស៊ីវិល ក្រុមហ៊ុនឲ្យជួយសហការស្វែងរកអ្នកពុករលួយ។ ទេ! មិនចាំបាច់ទេ។ អ្នកពុករលួយនៅក្បែរគាត់។ អ្នកដែលយកប្រាក់ឲ្យគាត់ជាញឹកញាប់គឺជាអ្នកពុករលួយ។ ដូច្នេះ មិនចាំបាច់ទៅរកទីណាទេ ងាយស្រួលរកណាស់»។
លោក កឹម សុខា បានបន្ថែមថា ផ្អែកលើបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងរដ្ឋធម្មនុញ្ញ ចែងថា សមាជិកយ៉ាងតិច ៣០ នាក់ មានសិទិ្ធកោះរដ្ឋាភិបាលដើម្បីសាកសួរដូច្នេះ ខណៈដែលគណបក្សសង្គ្រោះជាតិកាន់គណៈកម្មការចំនួន ៥ ក្នុងរដ្ឋសភា និងមានតំណាងរាស្រ្ត ៥៥ នាក់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមានសិទិ្ធពេញលេញក្នុងការកោះនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តី ដើម្បីសួរសំណួរក្នុងរដ្ឋសភា ហើយលើសពីនេះ បោះឆ្នោតដកសេចក្តីទុកចិត្តពួកគេពីមុខតំណែង។
លោកបន្តថា៖ «ខ្ញុំដឹងច្បាស់ថា តំណាងរាស្រ្តគណបក្សប្រជាជនមួយចំនួនធុញទ្រាន់ចំពោះមុខរដ្ឋមន្រ្តី ដដែលៗ។ គេចង់ឲ្យយើងស្នើ ដើម្បីគេអាចបោះឆ្នោតបាន។ គេក៏ចង់ដករដ្ឋមន្រ្តីទាំងនោះ ប៉ុន្តែមេដឹកនាំពួកគេមិនដក ព្រោះគេអាចរកប្រាក់បានច្រើនឲ្យមេដឹកនាំ»។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្រ្តគណបក្សប្រជាជនបានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ កាលពីម្សិលមិញ។
លោក កែម ឡី អ្នកសិក្សាសង្គម ពុំមានសុទិដ្ឋិនិយមចំពោះការអត្ថាធិប្បាយរបស់លោក កឹម សុខា ទេ ដោយថ្លែងថា លោក កឹម សុខា និយាយបែបនេះ មានន័យថា គាត់មិនដឹងគណបក្សប្រជាជនច្បាស់ទេ ហើយថា ប្រសិនបើគណបក្សសង្គ្រោះជាតិចង់ធ្វើបាន លើកលែងតែប្រធានរដ្ឋសភា ឬនាយករដ្ឋមន្រ្តីឯកភាពដែរ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍