ឃាត់ខ្លួនស្ត្រីជន ជាតិវៀតណាម ៣នាក់ ពាក់ព័ន្ធករណីគ្រឿង ញៀននៅខេត្តព្រះសីហនុ
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអោយដឹងថា ប្រតិបត្តិការនេះ កម្លាំងរបស់លោក បានធ្វើការដកហូតវត្ថុតាងរួមមាន ១-ម្សៅសរថ្លា ចំនួន ១៧កញ្ចប់តូច ២-ប្រាក់ចំនួន ៤០ដុល្លារ ៣-ដែកកេះ ចំនួន៤។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចនាំទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមនីតិវិធី៕