ប្រជាពលរដ្ឋ សង្ស័យការ មកពិសោធន៍ ប្រហិតត្រី សមុទ្រ ពីជំនាញ នៅទំនប់រលក គ្រាន់តែឆាកល្ខោន
ព្រះសីហនុ៖
សិប្បកម្មកែច្នៃ ប្រហិតត្រីសមុទ្រ មួយកន្លែងនៅតំបន់ ទំនប់រលក
ស្ថិតក្នុងក្រុម១១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ដែលកន្លងមក ត្រូវបានប្រជាពលរដ្ឋ នៅតំបន់នោះ ខ្សឹបខ្សៀវប្រាប់ថា
សង្ស័យជាកន្លែងកែច្នៃ ប្រហិតត្រីសមុទ្រ គ្មានអនាម័យ និងប្រើប្រាស់ថ្នាំគីមី
ធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលជាកម្មសិទ្ធិ របស់អ្នកស្រី ជា
ផល្លា នៅផែ៦៦ ។
នៅព្រឹកថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០១៤ គេឃើញក្រុមអធិការកិច្ច ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានយករថយន្ត ពិសោធន៍ចល័តបចុះមក ពិនិត្យគុណភាព សាច់ប្រហិតផ្ទាល់នៅហ្នឹងកន្លែង ។ ហើយការពិនិត្យកោសល្យវិច័យ បានចេញជាលទ្ធផលភា្លមៗ មិនចាំថ្ងៃស្អែកទេ ម្យ៉ាងវិញទៀត ចេញមុខធ្វើបទសម្ភាសន៍ ការពារផលប្រយោជន៍ ម្ចាស់ហាងយ៉ាងរហ័សដូចផ្លេកបន្ទោរ នៅនឹងកន្លែង និងចំពោះមុខអ្នកកាសែត ច្រើននាក់។ ទិដ្ឋភាពបែបនេះ បូករួមទាំងភាពរស់រាយ រាក់ទាក់ដាក់គ្នា ទៅវិញទៅមកពីសំណាក់ ម្ចាស់សិប្បកម្មផងនោះ ប្រជាពលរដ្ឋម្នាក់ៗ មិនចង់ នៅរង់ចាំមើលលទ្ធផលនោះទេ ព្រោះគេ ដឹងច្បាស់ថា ការធ្វើពិសោធន៍នេះរកមិនឃើញ ជាតិគីមីឡើយក្នុងប្រហិតសាច់ត្រីនេះ។
លោក ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារ កម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងភា្លមៗ ប្រាប់អ្នកកាសែតថា ជាលទ្ធផល ការកែច្នៃប្រហិតនេះ ល្អពុំមានសារធាតុគីមី អ្វីទេ ដោយគ្រាន់តែទីតាំង គ្មានអនាម័យ និងត្រូវបង្ខំឲ្យ ម្ចាស់សិប្បកម្មមួយនេះ ដោះដូរទីតាំងថ្មី ក្នុងរយៈពេលពីរខែ ខាងមុខនេះ ។ បើទោះបីជារកមិនឃើញសារធាតុគីមីក៏ដោយ លោក ចាន់ បូរិន្ទ បានបញ្ជាក់ថា ទីតាំងនេះគឺគ្មានអនាម័យ ដូចនេះសរបញ្ជាក់ អោយឃើញថា កន្លងមកជំនាញ ក៏ដូចជាមូលដ្ឋាន មិនដែលខ្វល់ពីសុខភាព ប្រជាពលរដ្ឋម្តងណាឡើយ បានជាបណ្តែត បណ្តោយអោយសិប្បកម្មមួយកន្លែងនេះ ធ្វើអាជីវកម្មដោយគ្មាន អនាម័យរាប់សិបឆ្នាំ កន្លងមកនេះ ៕