យុវវ័យ​ថត​រូប Selfie Cute Cute 100 នាក់​ជួប​គ្នា​នៅ​ក្លឹប Zeus ម្សិលមិញ

9/29/2014 0 Comments A+ a-

ក្រុម​យុវវ័យ ដែល​និយម​ថត​រូប Cute Cute បែប ​Selfie ចំនួន ១០០ នាក់ ​រួម​ទាំង​អ្នក​គាំទ្រ​ផង​នោះ បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​ក្លឹប​កម្សាន្ត Zeus (អតីត​ក្លឹប ​Rock) កាល​ពី​រសៀល​ម្សិល​មិញ ។

rename
rename-2

ការ​ជួប​ជុំ​គ្នា​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ករ​កៅស៊ូ DOUBLEMIN ដើម្បី​ប្រកួត​យក​យុវវ័យ ១០ នាក់ ក្នុង​ចំណោម​ ១០០ នាក់ ឲ្យ​ក្លាយ​ជា​តារា​ប្រចាំ​ក្រុមហ៊ុនខាងលើ ក្នុង​ឆ្នាំ ២០១៥ និង​ ដើម្បី​គម្រប់​ខួប​១០០ឆ្នាំ។ បេក្ខជន​ទាំង​១០០នាក់​ដែល​បាន​ចូល​រួម​ត្រកួត​នេះ សុទ្ធតែ​​ថត​រូប​បែប Selfie ទាំង​អស់ ផ្ញើ​មក​កាន់ Facebook ក្រុមហ៊ុន​ដើម្បី​ចូល​រួម​ប្រកួត។

វិធី​ផ្ដល់​ពិន្ទុ​ដល់​បេក្ខជន ក្រុមហ៊ុន​បាន​រៀបចំ​ឲ្យ​អ្នក​​គាំទ្រ​ទាំង​អស់​ញាត់​ស្ករកៅស៊ូ ចូល​ទៅ​ក្នុង​ប្រអប់​​ដែល​មាន​ឈ្មោះ​​ និង​ រូប​បេក្ខជន​​​ណា ដែល​ខ្លួន​ពេញ​ចិត្ត។ ជា​ចុង​ក្រោយ គណៈកម្មការ​សម្រេច​យក​បេក្ខជន​ដែល​ទទួល​បាន​​ស្ករកៅស៊ូ​ច្រើន​ជាង​គេ តែ ​១០ នាក់ ​ប៉ុណ្ណោះ។


rename-5
rename-4
rename-11
rename-10

ទស្សនិកជន​​ជួយ​ផ្ដល់​យោបល់​បន្តិច​មក​ យុវវ័យ Cute Cute ​ទាំង​អស់​នេះ ប្រសិន​បើ​ជាប់ តើ​អាច​ក្លាយ​ជា​តារា​ល្បី​​បាន​អត់?

អត្ថបទ៖ ខុត សីហា