ចិនបិទ Instagram មួយទៀតក្រោយ បាតុកម្មហិង្សានៅហុងកុង
បើតាមការរាយការណ៍នៅលើបណ្ដាញ Twitter និងគេហទំព័រជាច្រើនថា បណ្ដាញព័ត៌មានសង្គម Instagram បានក្លាយជាវិបសាយមួយទៀតដែលត្រូវបានរដ្ឋាភិបាលចិនត្រូវបានបិទមិនឲ្យប្រើប្រាស់ បន្ទាប់ពីមានបាតុកម្មហិង្សាកើតឡើងនៅទីក្រុងហុងកុងកាលពីយប់មិញ(ថ្ងៃអាទិត្យ)។
សកម្មភាពប៉ូលិស និងបាតុករប្រឈមមុខដាក់គ្នា
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញប្រជាជននៅក្នុងទីក្រុងហុងកុងបានធ្វើបាតុកម្មហិង្សាមួយទាមទារលទ្ធិប្រជាធិបតេយ្យពេញលេញពីរដ្ឋាភិបាលរបស់ខ្លួន (ហុងកុង) ហើយខណៈពេលចុងក្រោយ(នៅថ្ងៃចន្ទនេះ) មានរបាយការណ៍ជាច្រើនបានឲ្យដឹងថាបណ្ដាញសង្គមInstagram ត្រូវបានបិទមិនឲ្យប្រជាជនប្រើប្រាស់។
គោលបំណងដែលបណ្ដាញសង្គមមួយនេះត្រូវបានបិទដូច្នេះគឺដោយសាររដ្ឋាភិបាលមិនចង់ឲ្យរូបភាព និងវីដេអូដែលប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកបាញ់ទៅប្រជាជនយ៉ាងសាហាវ ត្រូវបានបង្ហោះលើ Instagram។ ជាក់ស្ដែងដូចជាស្ត្រីចំណាស់ម្នាក់(នៅក្នុងវីដេអូខាងក្រោម) ត្រូវបានប៉ូលិសចាប់ក្របួចហើយក៏បាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ចំពីផ្ទៃមុខគាត់ដែលគ្មានរបាំងការពារ។
កន្លងទៅមានBlog និងបណ្តាញសង្គមរាប់រយត្រូវបានរដ្ឋាភិបាលចិនហាមឃាត់៕
វីដេអូ៖