Mourinho ថា មនោសញ្ចេតនា​រវាង​​ Chelsea និង​ Lampard ចប់​​ហើយ

9/24/2014 0 Comments A+ a-

គ្រូ​បង្វឹក​​ក្រុម​ តោខៀវ Chelsea លោក Jose Mourinho បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​តប​ទៅ​នឹង​សំនួរ​ពី​​បណ្ដា​សារព័ត៌មាន​នានា​ថា Lampard មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ ក្រុម​របស់​លោក​ទៀត​ទេ។ លោក​សង្កត់​ធ្ងន់​ថា ​មិន​មែន​គិត​ចាប់​ពី​ ខ្សែ​បម្រើ​កណ្ដាល​រូប​នេះ ​ស៊ុត​បញ្ចូល​ទី​ឲ្យ Man City ក្នុង​ដី​ទេ តាម​ស្មើ Chelsea ១ស្មើ​ទេ​គឺ​ ​អ្វីៗ​ចប់​តាំង​ពី​លោក សម្រេច​លក់​កីឡាករ​ដែល​មាន​អនុស្សាវរីយ​ ១៣ឆ្នាំ​រូប​នេះ ទៅ​ឲ្យ​ ក្លឹប New York City ម៉្លេះ។
1411323693440_wps_34_Chelsea_manager_Jose_Mour 1411323038979_wps_25_Frank_Lampard_of_Manchest 1411323044051_wps_28_Manchester_City_s_Frank_L
Lampard ស៊ុត​បញ្ចូល​ទី​អតីត​ក្រុម ឲ្យ​Man City តាម​ស្មើ (១-១) តែ​មិន​អបអរ
គ្រូ​បង្វឹក​ល្បីឈ្មោះ​ វ័យ ៥១ឆ្នាំ​ដដែល​បន្ត​ថា ​”នៅ​ពេល​ដែល​គេ សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ក្លឹប​ទៅ​លេង​ឲ្យ​ក្លឹប ជា​គូបដិបក្ខ​Chelsea ហ្នឹង​ហើយ​ចំណង​​ស្នេហ៍​​ដែល​ធ្លាប់​មាន​ក៏​ត្រូវ​បញ្ចប់​ទៅ​តាម​ហ្នឹង​ ដែរ”។

“Lampard បំពេញ​តួនាទី​បាន​ល្អ​ណាស់ ក្នុង​នាម​ជា​កីឡាករ​ក្នុង​ក្រុម [Man City])។​ Mourinho បន្ថែម​ដោយ​សរសើរ បន្ទាប់​ពី​ កូន​ក្រុម​របស់​លោក​រក​បាន​ ១គ្រាប់​មុន​​ (១-០) លើ​Man City នៅ​នាទី​ទី ៦៦ រហូត​ដល់​នាទី​ទី ៨៥ មុន​ អតីត​ខ្សែ​បម្រើ​កណ្ដាល​ស៊ុត​តាម​បាន ១ស្មើ។

Mourinho នៅ​បន្ត​និយាយ​ល្អ​ទៀត​ថា ថ្វី​ត្បិត​តែ Man City នៅ​សល់​តែ​កីឡាករ​ ១០​នាក់​លើ​ទីលាន ប៉ុន្តែ​​ស្មារតី​ក្រុម​ពួក​គេ​ ពិត​ជា​អស្ចារ្យ ​និង​រក្សា​ជំហរ​វាយបក រហូត​កែប្រែ​លទ្ធផល ​បាន​យ៉ាង​ល្អ។

នៅ​នាទី​ទី ៦៦ ​ខ្សែ​ការពារ Pablo Zabaleta របស់​ម្ចាស់​ផ្ទះ Etihad ទទួល​ពិន័យ​កាត​លឿង​ពីរ​ដង (កាត​ក្រហម)។ ដូច្នេះ គំនាប​ភ្ញៀវ​ដាក់​ គឺ​កាន់​តែ​ធ្ងន់​មក​លើ​Man City។ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់  Schurrle រក​គ្រាប់​បាល់​ឲ្យ​ Chelsea ​នាំមុខ Man City ១-០​ នៅ​នាទី​ទី ៧១ កញ្ចែរ​ហែប​នឹង​ផ្លុំ​បញ្ចប់​ទៅ​ហើយ ស្រាប់​តែ​អតីត​មិត្ត​រួម​ក្រុម ដែល​Man City ខ្ចី​ជើង​រហូត​ដល់​ខែ​មករា ឆ្នាំ​ក្រោយ ស៊ុត​បញ្ចូល​ទៅ​តាម​ស្មើ នៅ​នាទី​ទី ៨៥។

វីដូអូ​ប្រកួត​កន្លង​ទៅរវាង​ Man City Vs. Chelsea៖




ចុះ​បើ​អ្នក​ជា​ Lampard វិញ​តើ​ធ្វើ​បែប​ណា? ឬ​គួរ​តែ​និយាយ​យ៉ាង​ម៉េច?​


ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ skysports