យប់មិញ CR7 ស៊ុត ៤គ្រាប់តែឯង ឯ Bayern លត់ Paderborn ៤-០ ក្នុងដី
ម្ចាស់ផ្ទះ Real Madrid ស៊ុតទម្លាយសំណាញ់ទីក្រុមភ្ញៀវបាតតារាង
Elche ៥ – ១ ដោយ ៤គ្រាប់តែឯងរបស់ Ronaldo ជាអ្នករកឲ្យក្រុម។
ឯក្រុមខ្លាំងមួយក្រុមទៀតរបស់អាល្លឺម៉ង់ ក៏ឈ្នះ ៤ ទល់នឹង
០លើគូប្រកួតដែរ។
១. Real Madrid ទទួល Elche ក្នុងដី៖ លេងទើបតែបាន ១៥ នាទី មួយជើងឆ្វេងរបស់CR7 Clear បាល់ចេញពីប្រអប់គ្រោះថ្នាក់របស់ខ្លួនបង្កជាកំហុស រហូតអាជ្ញាកណ្ដាលផ្លុំកញ្ចែពិន័យ ផ្ដល់បាល់ ពិន័យ ១១ម៉ែត្រដល់ Elche។ មួយគ្រាប់ ស៊ុតបញ្ចូលទីរបស់Edu Albacar នាំមុខក្រុមម្ចាស់ផ្ទះ ពិតជាធ្វើឲ្យគ្រូបង្វឹក កីឡាករ និងប្រិយមិត្ត របស់Elche ហ៊ោកញ្ជ្រៀវ។ ប៉ុន្តែក្ដីសាទរនេះ បានត្រឹមតែ ៥នាទីប៉ុណ្ណោះ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធមុតស្រួច Gareth Bale តែតមួយក្បាល តាមស្មើវិញ នៅនាទីទី ២០។ បួនគ្រាប់របស់ Ronaldo ធ្វើបានសម្រេចនៅនាទីទី៖ ២៨ (ប៉េណាល់ទី), ៣២, ៨០ (ប៉េណាល់ទី) និង ៩០+ (ម៉ោងបន្ថែម)។ បីពិន្ទុ ដែលReal Madrid រកបានយប់មិញក្នុងដី បញ្ចប់ការប្រកួតលទ្ធផល ៥ – ១។

វីដេអូ៖
ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ bbc

Bale រកបាន ១គ្រាប់, Ronaldo ៤គ្រាប់តែឯង
២. Bayern Munich លេងទល់នឹង Paderborn៖ អតីតជើងឯក
Bundesliga Bayern Munich ដោយលទ្ធផល ៤ – ០ លើPaderborn យប់មិញ
បានធ្វើឲ្យក្រុមនេះ មាន ១១ពិន្ទុក្នុងដៃ
និងឈរនៅលំដាប់កំពូលក្នុងតារាង ក្នុង ៥ប្រកួត
មិនទាន់ស្គាល់រសជាតិចាញ់។ បួនគ្រាប់នោះមាន ២គ្រាប់ជារបស់Goetze
ដែលបំបែកពងមាន់ នៅនាទីទី ៨ និងមួយគ្រាប់ទៀត នៅនាទី ៧៨។
ពីរគ្រាប់ផ្សេងទៀត Robert Lewandowki នាទី ១៤ និង ចុងម៉ោង (នាទី ៨៥)
របស់ Thomas Mueller។
តួឯករបស់ Bayern យប់មិញ
វីដេអូ៖
ដោយ៖ ខ្លាឃ្មុំតូច
ប្រភព៖ bbc