ករណីហិង្សាដោយ ចេតនាលើនារី ជនរងគ្រោះកើត ឡើងដោយសារភ្លើងប្រចណ្ឌ
មន្ត្រីនគរបាលខ្សាច់កណ្តាល បានឲ្យដឹងថា នារីជាជនរងគ្រោះឈ្មោះស្រ៊ិន ម៉ូនី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរត្បាញសូត្រ នៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល រងរបួសថ្ពាល់ខាស្តាំ ដើមដៃស្តាំ ពោះខាងស្តាំ និងបាត់ខ្សែកមាស ៥ជី។
មន្ត្រីនគរបាលខ្សាច់កណ្តាល បានឲ្យដឹងថា ជនបង្កមានឈ្មោះ វ៉េង ម៉េងឃាង ភេទ ប្រុស អាយុ៥៥ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ នៅភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល (គេចខ្លួន) និងកូនស្រីឈ្មោះ ឃាង ចន្តា អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅជាមួយគ្នា (ឃាត់ខ្លួន)។
របាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកឈ្មោះ ស្រ៊ិន ម៉ូនី ធ្លាប់មានរឿងស្នេហាជាមួយប្តីរបស់ឈ្មោះ ឃាង ចន្តា ហើយ ឃាង ចន្តា ធ្លាប់ព្រមានជា ច្រើនលើកមកហើយ រហូតមានកិច្ចសន្យានៅផ្ទះមេភូមិ។ លុះដល់ថ្ងៃកើតហេតុ ឈ្មោះ វ៉េង ម៉េងឃាង និងកូនស្រីរបស់ខ្លួនឈ្មោះ ឃាង ចន្តា ព្រមទាំងបក្ខពួកមានគ្នាប្រហែល១០នាក់ មានឡាន១គ្រឿង ម៉ូតូ ២គ្រឿង ពេលមកដល់ផ្ទះជនរងគ្រោះក៏នាំគ្នាជេរជនរងគ្រោះ ហើយឈ្មោះ ឃាង ចន្តា ក៏ស្ទុះទៅវាយជនរងគ្រោះ និងចាប់បោចសក់ក្បាលជាប់ ហើយបក្ខពួករបស់ ឃាង ចន្តា បានយកផ្លែឡាមឆូតលើជនរងគ្រោះត្រូវថ្ពាល់ខាងស្តាំ ដើមដៃខាងស្តាំ ចង្កេះខាងស្តាំ បណ្តាលឲ្យមានរបួសស្នាម។ ចំណែកឈ្មោះ វ៉េង ម៉េងឃាង យកឈើមួយកំណាត់ វ៉ៃ ឈ្មោះ ស្រ៊ិន វិចត្ត ជាបងជនរងគ្រោះបណ្តាលឲ្យមានរបួសកំភួនដៃខាងស្តាំស្រាល។