ចាក់សោរទ្វារផ្ទះ ចោលទៅវត្ដ, ភ្លើងឆេះផ្ទះម៉ត់
ប៉ូលិសបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឃុន យីន ភេទប្រុស អាយុ៦៥ឆ្នាំ ។ ផ្ទះដែលត្រូវភ្លើងឆេះធ្វើអំពីថ្មក្រោម ឈើលើ ប្រក់ស័ង្កសី មានទទឹង ៧ម៉ែត្រ បណ្តោយ ៩ម៉ែត្រ ។ ក្នុងគ្រោះអគ្គីភ័យនេះធ្វើឲ្យខូតខាតម៉ូតូមួយគ្រឿង កង់មួយគ្រឿង រួមទាំសម្ភារៈនៅក្នុងផ្ទះឆេះទាំងអស់ ។
ប៉ូលិសបានឲ្យដឹងទៀតថា នៅវេលាម៉ោង៨និង១៥នាទីម្ចាស់ផ្ទះបានចាក់សោទ្វាផ្ទះចោលរួចទៅវត្ដទៅវត្ត លុះដល់វេលាម៉ោងជាង១០ព្រឹក ក៏មានអគ្គីភ័យឆាបឆេះឡើង ។ ប៉ូលិសបានបញ្ជាក់ថា ករណីនេះ បណ្តាលមកពីភ្លើងធូបដែលម្ចាស់ផ្ទះខាងលើមិនបានប្រយ័ត្នពេលចេញពីផ្ទះ ៕
ប្រភពពី CEN