ឱក សុគន្ធ​កញ្ញា ក្រវិល​ និង ​ខ្សែក​ ម៉ាក MOSCHINO ទាំង​អស់

9/25/2014 0 Comments A+ a-

តារា​ចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា កាល​​​ពី​ចុង​សប្ដាហ៍​​កន្លង​​ទៅ​បាន​បង្ហាញ​​​គ្រឿងអលង្ការ​មួយ​​ឈុត​គួរឲ្យ​ចាប់​អារម្មណ៍ ដោយ​នាង​បាន​ពាក់​​ក្រវិល ​និង​ ខ្សែក មាន​អក្សរ MOSCHINO ទាំង​អស់។

ការ​បង្ហាញ​​ឈុត​គ្រឿង​អលង្ការ​នេះ គ្រា​ដែល​នាង​បាន​​​ចូល​រួម​សន្និសីទកាសែត​ឲ្យ​ក្រុមហ៊ុន​ស្រា​ល្បី​ឈ្មោះ​មួយ កាល​​​ពី​ចុង​សប្ដាហ៍​​កន្លង​ទៅ ​នៅ​សណ្ឋាគារ​ណាហ្គាវើល​ជា​មួយ​តារា​ចម្រៀង​ខ្មែរ ៣ នាក់ផ្សេង​ទៀត គឺ កញ្ញា សុគន្ធ និសា, កញ្ញា ទេព បូព្រឹក្ស, និង លោក ឆន សុវណ្ណារាជ។
Ouk-sokun-Khanha-1Ouk-sokun-Khanha-2

មិន​ត្រឹម​តែ​​ប៉ុណ្ណោះ ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​ម្នាក់​នេះ​ ថែម​ទាំង​ពាក់ ប្រដាប់​​ពត់​ធ្មេញ​ថែម​ទៀត​ផង។

ម៉េច​ដែរ​ទស្សនិកជនឃើញ​មួយ​ឈុត​​នេះ​ហើយ មាន​យោបល់​​ម៉េចដែរ ចំពោះ ឱក សុគន្ធកញ្ញា?


Ouk-sokun-Khanha-4

អត្ថបទ៖ ខុត សីហា