Meizu MX 4 រាងមិនចាញ់iPhone 6 ទទួលការកុម្ម៉ង់ទិញ រហូតដល់ទៅ ៧,៧លានគ្រឿង
កន្លងទៅក្រុមហ៊ុនទូរសព្ទចិន Xiaomi
បានទទួលជោគជ័យគួរជាទីពេញចិត្តចំពោះការលក់Smartphone
របស់ខ្លួនហើយឥឡូវមានក្រុមហ៊ុនចិនមួយទៀតឈ្មោះ Meizu
ក៏កំពុងតែទទួលការពេញនិយមមិនណយប៉ុន្មានដែរ។
កាលពីដើមខែ Meizu
បានប្រកាសSmartphone ថ្មីរបស់ខ្លួនឈ្មោះ Meizu MX4
នៅទីក្រុងប៉េកាំងហើយមកទល់ពេលនេះMeizu MX 4
ទទួលបានការកុម្ម៉ង់ទិញ (ពីអ្នកប្រើប្រាស់នៅជុំវិញពិភពលោក)
រហូតដល់ទៅ ៧,៧លានគ្រឿងឯណោះ។
Meizu MX 4 មានអេក្រង់ទំហំ
៥,៣៦អ៊ីញ និង Resolution 1152 x 1920 pixels (ដង់ស៊ីតេ 418 ppi pixel) ។
Memory របស់ MX 4 មានបីជម្រើស 16GB, 32GB និង 64GB និងមាន RAM ទំហំ
2GB រីឯកាមេរ៉ាក្រោយទំហំ 20.7MP និងមុខ 2MP។
ចំពោះCPUគឺមានពីរជម្រើសទី១៖
Quad-core Cortex-A17 មានល្បឿន 2.2 GHz និងទី២៖ quad-core Cortex-A7
មានល្បឿន1.7 GHz, ប្រព័ន្ធប្រតិបត្តិការ Android v4.4.4 (KitKat)
និងមានថាមពលថ្ម 3,100 mAh ។
Meizu MX 4 មានជម្រើសបីពណ៌
ពណ៌ប្រផេះ ពណ៌ទឹកមាស និងពណ៌សរីឯតម្លៃ ៤៤៩ ដុល្លារ (16GB)
៤៨៩ដុល្លារ(32GB) ចំណែកឯMX 4 ដែលមាន Memory ទំហំ 64GB
នៅមិនទាន់អាចកុម្ម៉ង់ទិញបាននៅឡើយទេ។
ម៉ូដែល Meizu MX 4
ដែលមានរាងស្រដៀង iPhone 6/6 Plus
នេះនឹងមានលក់លើទីផ្សារនៅថ្ងៃទី២០ខែនេះតែអាចកុម្ម៉ង់ទិញ
ចាប់ពីពេលនេះទៅតាមរយៈ Link មួយនេះ៕
តើម៉ូដែល Meizu MX 4 មួយនេះគួរឲ្យស្រឡាញ់អត់?
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ gizchina
ប្រភព៖ gizchina