នាឡិកាដៃមហាថ្លៃទាំង ៨ លើលោក
ការប្រើប្រាស់គ្រឿងអលង្ការ
ឬសម្ភារៈប្រើប្រាស់ទំនើបៗបានក្លាយជាវប្បធម៌សម្រាប់តារាចម្រៀង
តារាភាពយន្ត និងតារាល្បីៗទៅហើយ។
ក្នុងចំណោមសម្ភារៈលំអរាងកាយដែលពួកគេបានយកមកប្រើ
នាឡិកាដៃនូវតែជាគ្រឿងតុបតែងដ៏សំខាន់មិនអាចចោលបាន។
នាឡិកាដៃជារបស់ដែលគេចូលចិត្តយកមកពាក់ព្រោះវាអាចលើករាសី
និងកិត្តិយសមិនថាការចូលរួមកម្មវិធី ឬកិច្ចការជំនួញធំៗនោះទេ។
តើអ្នកទាំងអស់គ្នាធ្លាប់គិតថានាឡិកាដៃអាចមានតម្លៃរាប់ពាន
រាប់ម៉ឺន រាប់សែន ឬរាប់លានដុល្លារដែរឬទេ?
បើវាមានតម្លៃដល់ថ្នាក់ហ្នឹង
តើអ្នកណាខ្លះអាចមានលុយទិញយកមកពាក់?
អីចឹងទំព័រ Sabay សូមបង្ហាញនាឡិកាដៃទាំង៨មានតម្លៃកប់ក្ដោងស្ទើរមិនគួរឱ្យជឿដូចខាងក្រោមនេះ៖
១. Emperador Temple
ជានាឡិកាដៃផលិតនៅប្រទេសស្វីសដោយកំពូលអ្នករចនាម៉ូដ George
Piaget ក្នុងឆ្នាំ ១៨៧៤។ ម៉ូដែលនេះមានតម្លៃជាង ៣,៣ លានដុល្លារ។
២. Patek Philippe
ផលិតឡើងនៅឆ្នាំ ១៨៥១ ដោយក្រុមហ៊ុនPatek Philippe & Co.
ក្នុងប្រទេសប៉ូឡូញ និងមានតម្លៃប្រហែល ៣,៦ លានដុល្លារ។
៣. Patek Philippe
ដូចម៉ូដែលខាងលើនេះដែរ
តែវាស្រោបដោយប្លាទីននិងត្រូវបានគេផលិតនៅឆ្នាំ
១៩៣៩ដែលមានតម្លៃ ៤ លានដុល្លារ។
៤. Louis Moinet ជានាឡិកាដៃមានភាពទាក់ទាញបំផុតរបស់បារាំងដែលមានតម្លៃប្រហែល ៤,៦ លានដុល្លារ។
៥. Breguet & Fils
វាត្រូវបានគេផលិតនៅបារាំងចាប់តាំងពីសតវត្សទី ១៨
និងជានាឡិកាដៃរបស់ប្រធានាធិបតីរបស់អាមេរិកគឺលោក Abraham Lincoln។
វាមានតម្លៃជាង ៤,៦ លានដុល្លារ។
៦. Hublot Big Bang ជានាឡិកាផលិតនៅស្វីសដែលរុំលេចដោយត្បូងពេជ្រយ៉ាងស្រស់ឆើតឆាយ និងមានតម្លៃជាង ៥ លានដុល្លារ។
៧. Chopard 201 បានរចនាឡើងដោយត្បូងពេជ្រចម្រុះពណ៌របស់ស្វីសនិងមានតម្លៃជាង ២៥ លានដុល្លារ។
៨. Breguet Grande Complication
ជានាឡិកាដែលម្ចាស់សត្រីបារាំង Marie Antoinette
បានយកមកពាក់ដំបូងគេដែលមានតម្លៃប្រហែល ៣០ លានដុល្លារ៕
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖therichest
ប្រភព៖therichest