សាហាវមែន! ក្រុមហ៊ុនចិន Lenovo បង្កើត Tablet 3in1 (Tablet+Desktop+Laptop)
កាលពីម្សិលមិញក្រុមហ៊ុនកុំព្យូទ័រចិន Lenovo បានបើកកកាយវត្តមាន Tablet កូនកាត់(Tablet+Desktop+Laptop) ពីរម៉ូដែលរបស់ខ្លួនឲ្យសាធារណជនបានឃើញ។
Tablet កូនកាត់ទាំងពីរម៉ូដែលនោះមានឈ្មោះ Lenovo Horizon 2e និង Horizon 2S ដែលទាំងពីរគ្រឿងនេះមានអេក្រង់ធំ (២១,៥អ៊ីញ និង១៩,៥អ៊ីញ)។ Tablet (3in1)ទាំងពីរត្រូវបានផលិតឡើងដែលអាចឲ្យអ្នកប្រើប្រាស់ប្រើវាជា Tablet, Desktop និងជា Laptop ក៏បាន។ លើសពីនេះLenovo ក៏បានផលិតឧបករណ៍មួយមានឈ្មោះថា e-dice (កូនឡុកឡាក់អេឡិចត្រូនិក) ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការលេងហ្គេមនៅពេល Tablet ទាំងពីរត្រូវបានដាក់ផ្ដេក។
លក្ខណៈពិសេសរបស់ Lenovo 2e៖
អេក្រង់ទំហំ ២១,៥អ៊ីញ, មានកម្រាស់ ២៧ម.ម និងទម្ងន់ ៤គីឡូក្រាម
Processor បំពាក់ដោយ Intel Haswell និងGraphics ប្រភេទ NVIDIA GT 820A
Memory ទំហំ 1TB, RAM 8GB
មានរន្ធដោត USB 3.0 ចំនួនពីរ
មានប្រព័ន្ធBluetooth, Wireless និង NFC។ ម៉ូដែលមួយនេះមានតម្លៃ ៧៤៩ដុល្លារអាចរកទិញបាននៅក្នុងខែនេះ។

វីដេអូ៖
លក្ខណៈពិសេសរបស់ Lenovo 2 S៖
អេក្រង់ទំហំ ១៩,៥អ៊ីញ, មានកម្រាស់ ០,៥៩ម.ម និងទម្ងន់ ២គីឡូក្រាម
Processorបំពាក់ដោយIntel Haswell
Memory ទំហំ 500GB, RAM 8GB
មានរន្ធដោត USB 3.0 ចំនួនពីរ
មានប្រព័ន្ធBluetooth, Wireless និង NFC។ ម៉ូដែលមួយនេះមានទំហំតូចជាងLenovo 2e តែមានតម្លៃថ្លៃជាងគឺ៩៤៩ដុល្លារដែលអាចរកទិញបាននៅខែក្រោយ។

ម៉េចដែរមានប្រិយមិត្តណាចង់បានTablet (3in1) នេះមកប្រើអត់?
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ liliputing
ប្រភព៖ liliputing