ក្រុមហ៊ុន​ចិន​ទម្លាយ ​អាថ៌កំបាំង​ iPhone ជំនាន់​ក្រោយ​មាន​ ទាំង​ឈ្មោះ​និង​តម្លៃ

9/07/2014 0 Comments A+ a-

ខណៈ​ដែល​Apple មិន​ទាន់​បាន​ប្រកាស​ iPhone ជំនាន់​ក្រោយ​ជា​ផ្លូវការ​​របស់​ខ្លួន​ផង​ ក្រុមហ៊ុន​ចិន​បាន​​បង្ហាញ​លក្ខណៈ​សម្បត្តិ ​និង​ឈ្មោះ​របស់​វា​មុន​ជំនួស​វិញ​​បាត់​ទៅ​ហើយ។
ក្រុមហ៊ុន​ចិន​ China Telecom បាន​អនុញ្ញាត​ឲ្យ​អតិថិជន​កុម្ម៉ង់​ទិញ ​iPhone ជំនាន់​ក្រោយ​បាន​នៅ​លើ​វិបសាយ​របស់​ខ្លួន​ ហើយ​ក៏​បាន​បើក​កកាយ​លក្ខណៈ​លម្អិត​​មួយ​ចំនួន​របស់​iPhone ស៊េរី​ថ្មី​នេះ​ផង​ដែរ។ ​​
តាម ​រយៈ​លក្ខណៈ​លម្អិត​ដែល​បាន​បង្ហោះ​​លើ​គេហទំព័រ​China Telecom បាន​បង្ហាញ​ថា​ iPhone ជំនាន់​ក្រោយ​មាន​ពណ៌​​បី​ជម្រើស​ដូចជា ពណ៌​ខ្មៅ ពណ៌​ប្រាក់ និង​ពណ៌​មាស​ ដូច​គ្នា​នឹង​iPhone 5S ដែរ។ កាមេរ៉ា​មុខ​របស់​iPhone (ដែល​នឹង​មក​ដល់​ថ្ងៃ​ទី​៩ កញ្ញា​) មាន​ទំហំ​រហូត​ទៅ​ដល់​​3MP រី​ឯ​ Processor របស់​វា​ប្រភេទ A8។ ចំពោះ​តម្លៃ​​ដែល​បាន​បែក​ធ្លាយ​តាម​រយៈ​ក្រុមហ៊ុន​ចិន​មួយ​ទៀត​ឈ្មោះ​ China Unicom បាន​បង្ហាញ​ថា ​iPhone ជំនាន់​ក្រោយ​ទំហំ ៤,៧អ៊ីញ​មាន​តម្លៃ ៨៦១ដុល្លារ​ រីឯ​ម៉ូដែល​ iPhone អេក្រង់​ទំហំ ៥,៥អ៊ីញ​មាន​តម្លៃ ១០២៤ដុល្លារ​។
ក្រុមហ៊ុន​ដដែល (China Unicom) បាន​ឲ្យ​ដឹង​ទៀត​ថា​ iPhone អេក្រង់​៤,៧អ៊ីញ​នឹង​មាន​ឈ្មោះ iPhone 6 ខណៈ​ដែល​​ iPhone អេក្រង់​៥,៥អ៊ីញ​ត្រូវ​បាន​គេ​ហៅ​ថា​ iPhone 6 Pro។
យ៉ាង​ណា​ក៏​ដោយ​មាន​តែ​ថ្ងៃ​ទី៩ ប៉ុន្មាន​ថ្ងៃ​​ឆាប់​ៗ​ខាង​មុខ​នេះ​ទេ​ ​ដែល​អាច​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​ផ្លូវ​ការ​ ក៏​ដូចជា​តម្លៃ​ពិត​ប្រាកដ​របស់ ​iPhone ជំនាន់​ក្រោយ​ទាំង​ពីរ៕

ប្រែសម្រួល​៖ ប៉ែត ផាន់និត
ប្រភព៖ business insider