Panasonic ប្រកាស​Smartphone ដែល​មិន​ចេះ​​ធ្លាក់​បែក

9/07/2014 0 Comments A+ a-

ទូរសព្ទ​មួយ​នេះ​​ទទួល​បាន​វិញ្ញាបនបត្រ​គុណភាព MIL-STD-810G និង​ IP68 ពី​ក្រសួង​ការពារ​ជាតិ​របស់​អាមេរិក​ចំពោះ​ការ​ធន់​នឹង​ការ​បែក​បាក់​នៅ​ពេល ​ធ្លាក់​​ ការពារ​ធូលី​ ធន់​នឹង​សីតុណ្ហភាព​ពី ២០ទៅ​៦០អង្សាសេ​ និង​អាច​ធន់​នឹង​ទឹក​ក្នុង​ជម្រៅ១ម៉ែត្រ​កន្លះ​រយៈ​ពេល​៣០នាទី​បាន​​​​យ៉ាង​ ល្អ​។ ​​
​ Toughpad ទាំង​ពីរ​ម៉ូដែល​មាន​អេក្រង់​ទំហំ​ ៥អ៊ីញ ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ពីរ Windows Phone 8.1 និង​ Android 4.2.2, Chip ប្រភេទ Qualcomm Snapdragon 600, CPU ប្រភេទ Quad-Core SoC​ មាន​ល្បឿន 1.7GHz, កាមេរ៉ា​ក្រោយ 8MP និង​មុខ 1.3MP, Memory 32GB, RAM ទំហំ 2GB, មាន​ថាមពល​ថ្ម 6,200mAh ដែល​អាច​កាន់​ថ្ម​បាន​ចំនួន​​១០០០ម៉ោង។
ម៉េច​ដែរ​! ​ប្រិយមិត្ត​ចង់​បាន​ម៉ូដែល​នេះ​យក​មក​ប្រើ​ដែរ​អត់?

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព​៖ geeky-gadgets