Gionee Elife S5.1 បំបែកកំណត់ត្រា ទូរសព្ទAndroid ស្ដើងជាងគេ
ក្រុមហ៊ុនផលិត Smartphone ដ៏ធំនៅចិន
Gionee បានបង្ហាញទូរសព្ទដែលប្រតិបត្តិការជាមួយ Android ម៉ូដែល
Elife S5.1 កម្រាស់ស្ដើងជាងគេបំផុតនៅលើលោក។
Elife S5.1 ជាជំនាន់ថ្មីមួយទៀតបន្ទាប់ពី Elife S5.5 ដែលទើបតែប្រកាសកាលពីលើកមុន។ ម៉ូដែលនេះបានជាប់ចំណាត់ថ្នាក់ជា Smartphone ដែលមានកម្រាស់ស្ដើងបំផុតត្រឹមតែ ៥,១៥ មម និងបានបំពាក់ Micro-USB Port ព្រមទាំង Headphone Jack មករួចជាស្រេច។
Elife S5.1 មានអេក្រង់ទំហំ៤,៨ អ៊ីញដែលតូចជាងជំនាន់មុនជាប្រភេទ
Super AMOLED Display និងអាចបង្ហាញរូបភាពឬវីដេអូបានកម្រិត 720p។
ចំណែកកាមេរ៉ាក្រោយរបស់វាមានទំហំដល់ទៅ 8MP និងកាមេរ៉ាមុខ 5MP។
Gionee Elife S5.1 បានដំណើរការជាមួយ CPU ប្រភេទ quad-core
Snapdragon 400 ដែលមានទំហំល្បឿន 1.2GHz និងមាន Ram ទំហំ 1GB។
អង្គចងចាំរបស់ Smartphone មានទំហំ 16GB ប៉ុន្តែមិនអាចបន្ថែម
Memory Card ពីក្រៅបានទេ។ វាបានបំពាក់ថ្មក្នុងកម្រិត 2100 mAh។
Elife S5.1 នឹងចាប់ផ្ដើមដាក់លក់ដំបូងគេនៅចិនក្នុងខែនេះតទៅ ឬឯតម្លៃក្រុមហ៊ុនមិនទាន់បានប្រាប់នៅឡើយទេ៕
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ phonearena