ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសបុរសខ្លាំង ប្រាប់អ្នកសារព័ត៌មាន ឲ្យឈប់ចាប់អារម្មណ៍ លើរឿងផ្កាយ-ស័ក្តិរបស់ខ្លួនតទៅទៀត
នៅ
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤នេះតាមរយៈ Page
នៃបណ្តាញព័ត៌មានសង្គម Facebook នៅកម្ពុជា ដែលប្រើប្រាស់ឈ្មោះ
និងរូបថតលោកឧត្តមសេនីយ៍យោធា ហ៊ុន ម៉ាណែត
កូនប្រុសរបស់សម្តេចអគ្គមហាសេនាបតីតេជោ
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន
ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ធ្វើជាឈ្មោះ Account “Hun Manet” និង
ធ្វើជា Profile នោះ បាន Post
នូវមតិខ្លីមួយឆ្លើយតបទៅនឹងប្រធានបទដែលបណ្តាសារព័ត៌មានមួយចំនួន
ចុះផ្សាយទាក់ទងនឹងឋានន្តរស័ក្តិរបស់លោកឧត្តមសេនីយ៍រូបនេះនាពេល
កន្លងមក ជាពិសេសបន្ទាប់ពីគេហទំព័រសារព័ត៌មានដើមត្នោត
បានធ្វើលិខិតផ្លូវការមួយច្បាប់លេខដត/០៨១៤/១១១ ចុះថ្ងៃទី២៥
ខែសីហា ឆ្នាំ២០១៤ គោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ
បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ក្នុងកម្មវត្ថុ”ករណីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣
មេបញ្ជាការរងកងទ័ពជើងគោក ដែលប្រើប្រាស់ឯកសណ្ឋាន
ដោយពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)”
ដោយបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យឈប់ផ្តោតអារម្មណ៍អំពីរឿង
ឋានន្តរស័ក្តិរបស់លោកឧត្តមសេនីយ៍វ័យក្មេងរូបនេះតទៅទៀត ។
មតិខ្លីរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបាន Post នៅក្នុងបណ្តាញព័ត៌មានសង្គម Facebook នាថ្ងៃនេះ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោត ពាក់ព័ន្ធនឹងឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត(ផ្កាយ៣) បែរជាប្រើឯកសណ្ឋានពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២)វិញនោះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចាត់ទុកការសរសេរលិខិតផ្លូវការរបស់គេហទំព័រសារព័ត៌មានដើមត្នោត គោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គឺជាការធ្វើជ្រុលហួសព្រំដែនរបស់អ្នកសារព័ត៌មាន(Sic !) ។ លើសពីនេះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសំណូមពរឲ្យអ្នកសារព័ត៌មានឈប់ចាប់អារម្មណ៍អំពីរឿងផ្កាយនៅលើ ស្មារបស់លោកឧត្តមសេនីយ៍តទៅទៀត ហើយសូមឲ្យអ្នកសារព័ត៌មានចាប់អារម្មណ៍ទៅលើការបំពេញតួនាទី និងភារកិច្ចរបស់លោកឧត្តមសេនីយ៍វិញប្រសើរជាង ព្រមទាំងបានសំណូមពរចំពោះអ្នកសារព័ត៌មាន ឈប់រំខានថ្នាក់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ព្រោះគាត់(ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់) មានភារកិច្ចច្រើនផ្សេងទៀតត្រូវធ្វើ (Resic!) ។
គេហទំព័រសារព័ត៌មានដើមត្នោត ដែលជាសារព័ត៌មានមួយប្រកាន់នូវបាវចនា”ឯករាជ្យ សុក្រឹត ឥតលម្អៀង”នោះ សូមធ្វើការបញ្ជាក់តបទៅលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទ នូវចំណុចមួយចំនួនដូចខាងក្រោម ៖
១-ការណ៍ដែលគេហទំព័រសារព័ត៌មានដើម ត្នោតសរសេរលិខិតផ្លូវការ គោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពាក់ព័ន្ធនឹងករណីការប្រើប្រាស់ឯកសណ្ឋាន ដោយពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)របស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នោះ មិនមែនជាការធ្វើជ្រុលហួសព្រំដែនរបស់អ្នកសារព័ត៌មាន ដូចលោកឧត្តមសនីយ៍លើកឡើងឡើយ ផ្ទុយទៅវិញ គឺជាការអនុវត្តន៍តាមមាត្រា៥ ត្រង់កថាខណ្ឌទី១ និងកថាខណ្ឌទី២ នៃច្បាប់ស្តីពីរបបសារព័ត៌មានសុទ្ធសាធ ដែលបានចែងថា “សារព័ត៌មាន មានសិទ្ធិទទួលព័ត៌មានដែលឋិតក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល… ។ ការស្នើសុំព័ត៌មានត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ហើយត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់អំពីព័ត៌មានដែលស្នើសុំទៅ ស្ថាប័ននានា” ។
២-ការចុះផ្សាយរបស់គេហទំព័រ សារព័ត៌មានដើមត្នោតដែលសំណូមពរឲ្យលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពាក់ឋានន្តរស័ក្តិឲ្យត្រឹមត្រូវតាមឋានន្តរស័ក្តិ ដែលលោកឧត្តមសេនីយ៍ទទួលបានការដំឡើងពីព្រះករុណាព្រះមហាក្សត្រជាទីស ក្កាៈនោះ គឺក្នុងន័យបំណងល្អពីសារព័ត៌មានដើមត្នោត និងក្នុងន័យរក្សានូវតម្លៃនៃឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ ដែលនាយទាហានគ្រប់រូបត្រូវទទួលបានផង ពីព្រោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មិនមែនអាចចេះតែប្រើប្រាស់ ឬពាក់ឋានន្តរស័ក្តិបានស្រេចនឹងចិត្តយ៉ាងអនាធិបតេយ្យនោះទេ ។
៣-ករណីលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ពី ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីស្នើសុំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បែរជាលោកឧត្តមសេនីយ៍ប្រើប្រាស់ឯកសណ្ឋានដោយពាក់ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ(ផ្កាយ២) និងមិនខ្វល់ពីរូបភាពនៃការពាក់ផ្កាយមិនគ្រប់នោះ គឺមានន័យស្មើនឹងការប្រមាថទៅលើអង្គព្រះមហាក្សត្រ (មិនគោរពតាមស្មារតីនៃព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/ ៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣) ប្រមាថទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាឪពុករបស់លោកឧត្តមសេនីយ៍ផ្ទាល់ថែមទៀត និងប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើឯកឧត្តម នាយឧត្តមសេនីយ៍៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានធ្វើសេចក្តីស្នើដំឡើងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់នៃកង យោធពលខេមរភូមិន្ទ គោរពជូននាយករដ្ឋមន្ត្រី ។
៤-តាំងពីដើមរៀងមក រាល់ការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោត គឺមិនដែលបានបន្តុះបង្អាប់ ឬវាយតម្លៃទាបទៅលើស្នាដៃក្នុងការបំពេញតួនាទី និងភារកិច្ចរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ម្តងណាឡើយ ពោលគឺសារព័ត៌មានរបស់យើងតែងតែឃ្លាំមើល និងក៏បានវាយតម្លៃខ្ពស់ផងដែរទៅលើសកម្មភាពមួយចំនួនរបស់លោក ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងនាមជានាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យយោធាមួយរបស់សហរដ្ឋអាមេរិក West Point នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩ និងត្រូវជាកូនប្រុសរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ។
គួរកត់សម្គាល់ឃើញដែរថា Page នៃបណ្តាញព័ត៌មានសង្គម Facebook ដែលប្រើឈ្មោះ និងរូបថតរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្វើជា Account និងធ្វើជា Profile នោះបានប្តូរផ្លាស់ពីការប្រើប្រាស់រូបថតលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពាក់ផ្កាយ២នៅលើស្មា មកជារូបថតលោកឧត្តមសេនីយ៍យោធា ហ៊ុន ម៉ាណែត កាលពីនៅវ័យក្មេងវិញហើយ បន្ទាប់ពីមានការចុះផ្សាយម្តងហើយម្តងទៀតរបស់គេហទំព័រសារព័ត៌មាន ដើមត្នោត ក្នុងន័យរិះគន់ស្ថាបនាទៅលើលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួចមក ៕

__________________________
ប្រភពព័ត៌មានពី៖ ដើមត្នោត