វេទិកាមិត្ដអ្នកអាន ៖ ជាការគិតមិនដល់ ឬជាចេតនា !
ភ្នំពេញ ៖ មិត្ដអ្នកអានជាច្រើននាក់បាន
ទូរស័ព្ទមករ៉ាយរ៉ាប់ប្រាប់នាយខ្វែកសូមឱ្យ ជួយចុះផ្សាយជូន សាធារណជនបានដឹង
និង ថ្នាក់ដឹកនាំរាជធានី ធ្វើការពិចារណាផង ក្រែងលោពួកគាត់គិតមិនដល់ និង
សូមឱ្យជួយកែលំអផង ។
រឿងដែលមិត្ដអ្នកអានទើសភ្នែក ពេល ធ្វើដំណើរកាត់កំណាត់ផ្លូវព្រះសីហនុ ចំណុច មុខវត្ដលង្កាខាង លិចវិមានឯករាជ្យនោះ គឺនៅលើសួនច្បារខាងលើ កន្លងមកដោយ មានការទាមទារ និងសម្របសម្រួល គ្នា សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការសាង សង់រូបសំណាកសពលោក ជា វិជ្ជា អតីតប្រធានសហជីពនេះ ដែលត្រូវ ឃាតកមិនស្គាល់មុខបាញ់ សម្លាប់នៅមុខតូបលក់កាសែតខាងលិចវត្ដលង្កា ដើម្បីទុកឱ្យ កម្មករ-កម្មការិនីគោរព និងរំលឹកអនុស្សាវ រីយ៍ផងដែរ ។
ទង្វើរបស់សាលារាជធានីភ្នំពេញ កាល ណោះ បានធ្វើឱ្យកម្មករ-កម្មការិនី ក៏ដូច សហជីពកម្មករនានា រួមទាំងអ្នកនយោបាយ មួយចំនួនផង មានការអបអរសាទរចំពោះ ការបើកទូលាយ និងការអនុញ្ញាតឱ្យ សាង សង់រូបសំណាកតំណាងឱ្យកម្មករនៅលើ សួនច្បារសាធារណៈខាងលើ ។ ក្នុងនោះ គេសង្កេត ឃើញជារៀងរាល់ឆ្នាំ ក៏ដូចជាថ្ងៃ ខ្លះគេឃើញកម្មករ-កម្មការិនី និងអ្នកមាន សមានចិត្ដគោរពស្រឡាញ់ លោក ជា វិជ្ជា តែងតែយកផ្កា ឬទៀនធូបទៅដាក់គោរព ដល់វិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា ។ ប៉ុន្ដែ មួយរយៈក្រោយមក ស្រាប់តែគេឃើញសាលារាជធានី អនុញ្ញាតឱ្យក្រុមហ៊ុនផ្សាយ ពាណិជ្ជកម្ម ទៅ ដាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជ កម្មយ៉ាងធំមួយនៅចំពីមុខរូបសំណាកនោះ តែម្ដង មិនខុសពីគេយក របងស័ង្កសីទៅធ្វើ បាំងពីមុខផ្ទះឡើយ ។
ទង្វើរបស់សាលារាជធានី និងក្រុមហ៊ុន ផ្សាយពាណិជ្ជកម្មខាងលើនេះ គេមិនដឹងថា ធ្វើឡើងដោយ អចេតនាជាការគិតមិនដល់ ឬក៏ធ្វើដោយចេតនានោះទេ !។
មិត្ដអ្នកអានបានលើកជាចម្ងល់ប្រាប់ នាយខ្វែកថា រូបសំណាកសម្ដេចសង្ឃរាជ ជួន ណាត រូបសំណាក ក្រមង៉ុយ...ហេតុអ្វីក៏ គេមិនលើកស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម បាំងពីមុខផងទៅ រឿងអ្វីមកលើកបាំង តែរូបសំណាកសពលោក ជា វិជ្ជា បែបនេះ ?
ក្នុងនោះមិត្ដអ្នកអានសូមឱ្យសាលារាជ ធានីភ្នំពេញ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ពិចារណាមើលផង សម័យនេះរាស្ដ្រមាន ការចេះដឹងច្រើនណាស់មិនល្ងង់ទៀតទេ ៕ប្រភព ពី៖ ដើមអម្ពិល