ទាហានខ្មែរ-ថៃ រងរបួស ដោយយល់ ច្រឡំ នៅ ច្រកអានសេះ
ព្រះវិហារ ៖ នាយឧត្ដមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង
កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការសមរភូមិទិសប្រាសាទ ព្រះវិហារ តាមាន់
តាក្របី និងអូរស្មាច់ បាន ថ្លែងថា ទាហានខ្មែរម្នាក់ នៅអង្គភាព ៤០៥
ចំណុះឱ្យយោធាខេត្ដព្រះវិហារ និងទាហាន ព្រំដែនថៃម្នាក់ ស្ថិតក្នុងអ៊ូប៊ុន
បានរងរបួស ដោយគ្រាប់កាំភ្លើងទាំងសងខាង កាលពី វេលាម៉ោង១២ថ្ងៃត្រង់ ម្សិលមិញ
នៅព្រំ ដែនអន្ដរជាតិអានសេះ ដោយសារតែពួកគេ មានការយល់ច្រឡំនិងគ្នា ។
ទោះជាយ៉ាង ណាក៏ដោយ សភាពការណ៍នៅក្នុងតំបន់ព្រំ ដែន គ្មានអ្វីប្រែប្រួលទេ
ស្ថិតក្នុងសភាពស្ងប់ ស្ងាត់ដដែល ហើយនាយឧត្ដមសេនីយ៍ ក៏
កំពុងតែដឹកនាំការប្រជុំនៅតំបន់អានសេះ ជាប់ព្រំដែនប្រទេសថៃផងដែរ នៅព្រឹកថ្ងៃ
អង្គារ ទី៣០ ខែកញ្ញានេះ ។
នាយឧត្ដមសេនីយ៍ ជា តារា បានមាន ប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទពីតំបន់អានសេះ នៅថ្ងៃ អង្គារនេះថា “យុវជនអង់អាចក្លាហានម្នាក់ នៅអង្គភាព៤០៥ ចំណុះឱ្យយោធាខេត្ដព្រះ វិហារ បានរងរបួស និងទាហានថៃ ម្នាក់ បានរងរបួស កាលពីថ្ងៃម្សិលមិញ ដោយសារ តែមានការយល់ច្រឡំនិងគ្នា ។ ហើយថា សភាពការណ៍ស្ងប់ស្ងាត់ធម្មតា ទាហានក៏គោរពបទបញ្ជាថ្នាក់លើជានិច្ច ”។
នាយឧត្ដមសេនីយ៍ ជា តារា ក៏បានឱ្យដឹងផងដែរថា នៅពេលនេះ លោក កំពុងតែស្ថិតនៅតំបន់អានសេះ ហើយកំពុង ជួបប្រជុំជាមួយនាយទាហាន ពលទាហាន ដែលឈរជើងនៅតំបន់អានសេះ ។
កាលពីចុងឆ្នាំ២០១៣ តំបន់អានសេះ បានជួបភាពតានតឹងរយៈពេលខ្លីម្ដងរួចមក ហើយ ខណៈដែលភាគីថៃ បានរាយបន្លាលួស នៅតំបន់ព្រំដែន ប៉ុន្ដែពួកគេបានរើត្រឡប់ទៅវិញ ក្រោយពីមេបញ្ជាការកងទ័ពរបស់កម្ពុជា ដឹកនាំដោយឧត្ដមសេនីយ៍ឯក ស្រី ឌឹក ឡើងទៅធ្វើអន្ដរាគមន៍ ហើយបញ្ជាឱ្យកងទ័ពថៃ រុះរើបន្លាលួសនិងរក្សាស្ថានភាពដើម៕ប្រភព ពី៖ ដើមអម្ពិល