ប្រុសស្នេហ៍កំពុង អង្គុយផឹកស៊ីស្រីស្អាត លួចបើកឡិចស៊ីស ទៅចូលហាងផ្សេង ផ្អើលឈុល
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុបុរស ម្នាក់វ័យជាង៣០ឆ្នាំដែលគេដឹងថា មាន បុណ្យស័ក្ដិធំគ្រាន់បើដែរនោះបានជួបជុំផឹកស៊ីជាមួយស្រីស្នេហ៍ វ័យក្មេងរូប ស្រស់សាច់សខ្ចីម្នាក់មានវ័យជាង២០ឆ្នាំ ប៉ុន្ដែមិនដឹងជារឿងអីមួយស្របក់ក្រោយមកស្រាប់តែស្រីស្នេហ៍បាន បើករថយន្ដឡិចស៊ីស៥៧០ ពណ៌ខ្មៅ មិនចាំស្លាក លេខរបស់ប្រុសស្នេហ៍ទៅបាត់គឺចូលទៅផឹកស៊ីនៅភោជនីយដ្ឋានគ្រឿង សមុទ្រ ថាយជីតែម្នាក់ឯង។
ខណៈកំពុងអង្គុយ ហូបគ្រឿងសមុទ្របានតែបន្ដិចស្រាប់តែបុរសជាម្ចាស់រថយន្ដបានជិះ ម៉ូតូស្មាស់វី ពណ៌ខ្មៅ មិនចាំស្លាកលេខ ជាមួយក្មួយ ប្រុសម្នាក់មកឈប់នៅមុខហាងផាយជី ហើយដើរចូលទៅក្នុងភោជនីយដ្ឋាននេះ រួចបានដណ្ដើមយកកូនសោរថយន្ដឡិចស៊ីស៥៧០ពីស្រីស្នេហ៍រួច បើករថយន្ដ ចេញទៅបាត់។
ករណីនេះធ្វើឱ្យស្រីស្នេហ៍ ខឹងសម្បាមិនព្រមឱ្យសង្សារបើករថយន្ដចេញទៅទេ រួចក៏បានស្ទុះទៅអង្គុយនៅ បាំងខាងក្រោយរថយន្ដ តែពេលនោះ ប្រុសស្នេហ៍បានប្រើក្មួយប្រុសឱ្យចាប់ទាញនាងចុះចេញហើយក៏ បើករថយន្ដ ចេញទៅបាត់ទៅដោយទុកឱ្យនាងនៅ ឈរធាក់ដីធ្វើមុខជូរហួញតែម្នាក់ឯងមិនខ្មាសអៀនអ្នកជិតខាងឈរ ចោមរោមមើលនោះឡើយ ៕
ប្រភពពី នគរវត្ត