ពេជ្ឈឃាដលើដងវិថី ផ្តាច់ជីវិត ៦នាក់ និង ៧៦នាក់របួស នៅថ្ងៃទី១៦ កញ្ញា
ភ្នំពេញ៖
ពេជ្ឈឃាតលើដងវិថី ដែលតែងតែផ្តាច់ជីវិត អ្នកដំណើរប្រមាណជាង៥នាក់
ជារៀងរាល់ថ្ងៃនោះ កាលពី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ
បានផ្តាច់យកជីវិតរបស់អ្នកដំណើរ ៦នាក់ទៀតហើយ ខណៈ ៧៦នាក់ ផ្សេងទៀត
របួសធ្ងន់ស្រាល។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះថា មានគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៦ ខែកញ្ញា ម្សិលមិញ កើតមានចំនួន១៨លើក ក្នុងនោះយប់ ០៩លើក, បណ្តាលឲ្យមនុស្ស ស្លាប់ ៦នាក់ ស្រី១នាក់ និងរបួសធ្ងន់ ៣២នាក់ ស្រី១១នាក់, របួសស្រាល ៤៤នាក់ ស្រី២៦នាក់។
របាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១៨លើក បានបង្កឲ្យខូចខាតយានយន្ត ២៩គ្រឿង រួមមាន ម៉ូតូ ១៨គ្រឿង, រថយន្តធុនតូច ០៧គ្រឿង, រថយន្តធុនធំចំនួន ០១គ្រឿង យានផ្សេងៗ ០២គ្រឿង និងអ្នកថ្មើរជើង ០១នាក់ ។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺល្បឿន ០៦លើក, មិនគោរពសិទ្ធិ ០៣លើក, មិនប្រកាន់ស្តាំចំនួន ០២លើក ស្រវឹង ០៣លើក និងប្រជែងគ្រោះថ្នាក់ ០១លើក។ ក្នុងនោះអ្នកជិះម៉ូតូបណ្តាលឲ្យគ្រោះថ្នាក់ ដោយ មិនបានពាក់មួកសុវត្ថិភាពចំនួន ២៧នាក់ យប់ ២០នាក់។
រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤នេះ សរុបចំនួន ៤៨៩គ្រឿង ក្នុងនោះ មានរថយន្តទេសចរណ៍គ្រូសារ ១៥គ្រឿង, រថយន្តដឹកដំណើរធុនតូច ៣០២គ្រឿង រថយន្តដឹកដំណើរធុនធំ ១៣ គ្រឿង រថយន្តដឹកទំនិញធុនតូចចំនួន ៥២គ្រឿង, រថយន្តដឹកទំនិញធុនធំ ១០៧គ្រឿង។ រថយន្តទាំងអស់ត្រូវបាន បង់ប្រាក់ពិន័យរួចនៅអធិការដ្ឋាននគរបាលស្រុក ចំនួន ១៦គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៤៧៣គ្រឿង៕

___________________
ផ្តល់សិទ្ទិដោយ៖dap-news