បុរសជនជាតិចិន ស្លាប់ក្បែរបន្ទប់ទឹក សមត្ថកិច្ចសន្និដ្ឋានថា ខ្យល់គរ
កណ្តាល៖
បុរសម្នាក់ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែរបន្ទប់ទឹក
សមត្ថកិច្ច ជំនាញ ចុះទៅពិនិត្យសន្និដ្ឋានថា បណ្តាលមកពីខ្យល់គរ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលា ម៉ោង ១២ និង៣០នាទីយប់ ឈានចូលថ្ងៃទី១៧ ខែកញ្ញា
ឆ្នាំ២០១៤ ស្ថិតនៅចំណុច បន្ទប់ទឹក រោង ចក្រ មេរីឌាន ភូមិកំពុងព្រីង
ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ស៊ា យានស៊ុង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់ នៅក្នុងរោងចក្រខាងលើ ។
នគរបាលបានបន្តថា មុនពេលកើតហេតុ ឈ្មោះ អ៊ួយ ឈីនហ្វូ ជាជនជាតិចិន ធ្វើការនៅរោងចក្រ ជា មួយគ្នា បានចូលទៅបន្ទប់ទឹក ដើម្បីបត់ជើង ខណៈចូលដល់ ស្រាប់តែប្រទះឃើញ បុរសរងគ្រោះដេក ស្លាប់ក្នុងបន្ទប់ទឹក ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់រួមការងារផ្សេងៗ និងសមត្ថកិច្ចចុះទៅពិនិត្យសព រួច ហើយសន្និដ្ឋានថា បុរសរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារតែជំងឺគាំងបេះដូង សពត្រូវតម្កល់ ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីនៃជនជាតិ ៕

___________________
ផ្តល់សិទ្ទិដោយ៖dap-news