ជ្រូក៣ក្បាលត្រូវបាន សត្វពស់ថ្លាន់យក្សមួយ ក្បាលរឹតសម្លាប់បន្តបន្ទាប់គ្នា
ខេត្តកំពត៖
មានភាពចលាចលទាំងយប់ដោយសារតែមានសត្វពស់ថ្លាន់យក្សមួយយ៉ាងធំមិន
ដឹងលូនមកពីណាបានមករួមរឹតជ្រូកចិញ្ចឹមក្នុងទ្រុងចំនួន៣ក្បាល
ឲ្យងាប់បន្តបន្ទាប់គ្នា ដែលធ្វើឲ្យម្ចាស់ជ្រូកមានការសោកស្តាយជាពន់ពេក។
ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅរាត្រីម៉ោង១រំលងអធ្រាតឈានចូល
ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិអណ្តូងជីម៉ឺន
ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ដែលមានម្ចាស់ផ្ទះឈ្មោះ លាង
ស្រីមុំ
អាយុ៣២ឆ្នាំ។តាមការរៀបរាប់ពីម្ចាស់ជ្រូកបានឲ្យដឹងថានៅវេលាដូច
ខាងលើខណៈដែលរូបគាត់កំពុងលង់លក់ក្នុងដំណេកនោះស្រាប់តែគាត់ត្រូវ
ភ្ញាក់ក្រញាងដោយសារឮសំលេងជ្រូកស្រែកដ៏កងរំពង
ពេលនោះគាត់ក៏បានបើកទ្វារចេញមកក្រៅហើយរត់ទៅមើលជ្រូកនៅក្នុង
ទ្រង់ស្រាប់តែឃើញពស់ថ្លាន់មួយក្បាលយ៉ាងធំកំពុងរឹតជ្រូករបស់គាត់
បណ្តាលឲ្យជ្រូកទាំងបីក្បាលនៅក្នុងទ្រុងងាប់គ្មានសល់។ឃើញសភាព
បែបនេះគាត់ក៏ស្រែកហៅអ្នកជិតខាងឲ្យជួយចាប់ពស់ថ្លាន់១ក្បាលនេះដោយ
ប្រើរយៈពេលជិតមួយម៉ោងឯណោះទើបចាប់ដាក់ច្រកក្នុងបាវបាន
រួចនាំគ្នាថ្លឹងសាកមើលទម្ងន់រហូតដល់៤០គីឡូក្រាម។ស្ត្រីម្ចាស់
ជ្រូកបានបញ្ជាក់ថា
ពិតជាមិនធម្មតាព្រោះគាត់មិនដែលជួបពស់ថ្លាន់អីក៏ធំម្លេះថែមទាំង
ហ៊ានមករឹតសត្វជ្រូកក្នុងទ្រុងដែលសុទ្ធតែមានទម្ងន់មិនក្រោម២០០
គីឡូក្រាម
ហើយសត្វពស់ថ្លាន់ដែលកំពុងរឹតសម្លាប់ជ្រូករបស់គាត់នេះមិនដឹងលូន
មកពីកន្លែងណានោះទេ
ហើយកន្លងមកអ្នកស្រុកក្នុងតំបន់ខាងលើក៏មិនដែលបានជួបនូវហេតុការណ៍
បែបនេះឡើយ។នេះជាលើកទីមួយហើយដែលមានហេតុការណ៍ដ៏កម្រនិងចម្លែក
ដែលនាំឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកគឺពស់ថ្លាន់រឹតសម្លាប់
សត្វជ្រូកចិញ្ចឹមរបស់ប្រជាពលរដ្ឋ
ហើយករណីខាងលើនេះក៏ជាកក្តាមួយធ្វើឲ្យម្ចាស់ជ្រូកត្រូវខាតបង់ថវិ
កាអស់រាប់លានរៀល
ដោយសារពស់ថ្លាន់រឹតសម្លាប់រហូត៣ក្បាលឯណោះ។បច្ចុប្បន្នសត្វ
ពស់ថ្លាន់យក្សមួយក្បាលនេះត្រូវម្ចាស់ជ្រូកឈ្មោះ លាង ស្រីមុំ
សម្រេចច្រកបាវដឹកយកទៅប្រគល់ឲ្យសួនសត្វនៅទឹកឈូ
ប៉ុន្តែគាត់សំណូមពរដល់ម្ចាស់សួនសត្វគឺលោក ញឹម វណ្ណដា
ជួយផ្តល់ថវិកាមួយចំនួនសម្រាប់ទិញកូនជ្រូកយកមកចិញ្ចឹមវិញ៕
