ហេតុអ្វីបានជាមាន ពលរដ្ឋលោកខាងលិច ចូលរួមជាមួយក្រុមអ៊ិស្លាម បង្កើតរដ្ឋ
នៅពេលដែលបណ្ដាមេដឹកនាំប្រទេស លោកខាងលិចកំពុងតែវិលក្បុងរិះរកវិធីសាស្ដ្រកម្ចាត់ក្រុមអ៊ីស្លាមបង្កើតរដ្ឋ ISIL ក៏
មានពលរដ្ឋរបស់ខ្លួនរាប់ពាន់នាក់ ក៏
បានប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ ប្រទេសស៊ីរី
និងអ៊ីរ៉ាក់ចូលរួមជាមួយ ក្រុម ISIL ទាំងនោះបានធ្វើឱ្យមាន
សំណួរជាច្រើនចោទសួរឡើងថា ហេតុ អ្វីបានជាមានរឿងដូចខាងលើកើតឡើង?
នៅក្នុងឃ្លីបវីដេអូកាត់ក្បាលអ្នក សារព័ត៌មានអាមេរិកនាពេលកន្លងមក
ក៏ជាជនជាតិអង់គ្លេសជាអ្នកធ្វើសកម្ម
ភាពកាត់ក្បាលអ្នកសារព័ត៌មានអាមេរិក តែម្ដង ។

ជនជាតិអង់គ្លេសរូបនោះជា សមាជិកសកម្មប្រយុទ្ធក្រុម ISIL មួយ រូបក្នុងចំណោមជនជាតិអង់គ្លេសច្រើន រូបដែលបានសច្ចាស្មោះត្រង់ជាមួយ ក្រុម ISIL ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួង មហាផ្ទៃបារាំងបានប្រកាសឱ្យដឹងថា មានជនជាតិបារាំងជាង៩០០នាក់បាន ទៅចូលរួមជាមួយក្រុម ISIL នៅអ៊ីរ៉ាក់ និងស៊ីរី ។ ក្រៅពីនេះនៅមានពលរដ្ឋជា ច្រើនទៀតមានគម្រោងចាកចេញទៅ ចូលរួមជាមួយក្រុមនោះទៀតផង ។
ដោយឡែកនៅអាមេរិកដែលជា ប្រទេសនាំមុខនៅក្នុងសង្គ្រាមវាយ ប្រហារក្រុមអ៊ីស្លាមបង្កើតរដ្ឋ ISIL ក៏ មានពលរដ្ឋរបស់ខ្លួនជាង៣០០នាក់បាន ចូលរួមជាមួយក្រុម ISIL ហើយព័ត៌មាន ខ្លះទៀតថា មានដល់ទៅជាង១ពាន់នាក់។ ក្រៅពីនេះនៅមានប្រទេសជាច្រើន ទៀតដូចជាកាណាដា អូស្ដ្រាលី ប្រទេស នៅតំបន់អឺរ៉ុបក៏មានពលរដ្ឋរបស់ខ្លួន ទៅចូលរួមជាមួយក្រុម ISIL ។ ក្នុង ចំណោមកម្លាំងទាហានក្រុមISIL ទាំង អស់មានពលរដ្ឋលោកខាងលិចស្ទើរតែ ពាក់កណ្ដាលទៅហើយ ។ នៅក្នុងសង្គ្រាមវាយប្រហារ ISIL ដែលដឹកនាំដោយអាមេរិក និងសម្ពន្ធ មិត្ដលោកខាងលិចគឺវាយប្រហារតែទៅ លើពលរដ្ឋរបស់ខ្លួនដែលចូលជាមួយ ក្រុម ISIL តែប៉ុណ្ណោះ ។
ក្នុងចំណោមពល រដ្ឋលោកខាងលិចមានអ្នកដែលមាន សមត្ថភាព មានយុទ្ធសាស្ដ្រ បទពិសោធ ក្នុងជួរកងទ័ពជាច្រើនឆ្នាំទៅចូលរួមជា ផលលំបាកក្នុងការវាយប្រហារពីបណ្ដា ប្រទេសលោកខាងលិច ។ មិនថា យុវជនលោកខាងលិចដែល បោះបង់ចោលក្រុមគ្រួសារទៅចូលរួម ជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមផ្ដាច់ ទឹកដី សូម្បីតែនិស្សិតស្រីជនជាតិអង់ គ្លេស មានសម្រស់ស្រស់ស្អាតក៏បាន លះបង់ការសិក្សារបស់ខ្លួន បោះបង់ ចោលឪពុកម្ដាយ បងប្អូនទៅរៀបការជា មួយក្រុមឧទ្ទាម ISIL ផងដែរ ៕