ចន ច័ន្ទលក្ខិណា បង្ហាញ​អារម្មណ៍​ឆ្អែត​ ចិត្តចំពោះ​ការរិះ គន់​អ្នក​សិល្បៈ ពី​ទស្សនិកជន​ម្តង​ជា​ពីរដង

9/09/2014 0 Comments A+ a-

ភ្នំពេញៈ នេះមិនមែនជាលើកទី១ទេ ដែលអ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនប្រតិកម្ម មិនសំចៃដៃជាមួយទស្សនិកជន ដែលធ្វើការរិះគន់ ទៅលើអ្នកសិល្បៈម្តងជាពីរដង ដោយមួយរយៈពេលចុងក្រោយនេះ តារាស្រីរូបនេះ បានរំលេចសារ ជាច្រើនបង្ហាញពីអារម្មណ៍ ឈឺចាប់របស់នាង ក៏ដូចជាអ្នកសិល្បៈដទៃ ដោយនាងតែងតែស្នើរ ឲ្យទស្សនិកជន និងអ្នកគាំទ្រយល់ចិត្តអ្នកសិល្បៈ និងបញ្ឈប់គំនិតក្តិចត្រួយ បន្ទោសបង្អាប់មកលើ សិល្បៈខ្មែរតទៅទៀត ។
កាលពីដើមខែកញ្ញា ថ្មីៗនេះ តារាសម្តែងជើងចាស់ នាង ចន ច័ន្ទលក្ខិណា បានរំលេចសារ និងឃ្លីបវីដេអូ របស់តារាចម្រៀងបរទេសម្នាក់ ដោយនាងបានសរសេរ ជាភាសាខ្មែរថា “សូមផ្ញើរជូនអ្នកដែលរិះគន់អ្នកសិល្បៈខ្មែរ ធ្វើខ្លួនមិនគួរអោយទស្សនិកជនគាំទ្រ !!! ទង្វើបែបនេះមានតែអ្នកសិល្បៈខ្មែរ ?”។នៅក្នុងឃ្លីបវីដេអូនោះ គេសង្កេតឃើញថាមាន តារាចម្រៀងស្រីជនបរទេសម្នាក់ បានអង្គុយច្រៀងជិតបុរស អ្នកមានម្នាក់ដោយបុរសម្នាក់ នោះបានយកលុយមកបាច ពីលើនាងដោយមើលទៅ វីដេអូនោះតារាស្រីម្នាក់នោះ ហាក់ដូចជាគ្មានតម្លៃជា អ្នកសិល្បៈឡើយ។
តាមរយៈការបង្ហាញឃ្លីបវីដេអូបែបនេះ គឺជាចេតនាមួយរបស់ តារាស្រីកូនមួយអ្នកនាងចន ច័ន្ទចង់បង្ហាញឲ្យ ទស្សនិកជនដឹងថាអ្វី ដែលពួកគាត់ធ្លាប់តែ ជួយលើកស្ទួយគិតថា អ្នកសិល្បៈគេត្រឹមត្រូវល្អ គ្រប់យ៉ាងហើយងាកមក ធ្វើការរិះគន់សិល្បៈខ្មែរនោះ ត្រូវពិចារណាថាអ្នកសិល្បៈបរទេស ដែលគេខំនាំគ្នាគាំទ្រសរសើរ មិនដាច់ពីមាត់នោះក៏មិន ប្រាកដថាល្អគ្រប់យ៉ាង លើសពីសិល្បៈខ្មែរដែរ។ដូច្នេះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទស្សនិកជនមួយ ចំនួនដែលតែងតែមាន ផ្នត់គំនិតរិះគន់ជាន់ពន្លិច សិល្បៈខ្មែរកន្លងមកត្រូវតែ ចាប់ផ្តើមគិតឡើងវិញនិង បញ្ឈប់វប្បធម៌ បែបនោះទៀតទៅ។
នៅក្នុងការបង្ហោះឃ្លីបវីដេអូនោះ តារាស្រីរូបនេះក៏បាន សរសេរនៅក្នុង Comment នាងដោយបង្ហាញ អារម្មណ៍មិនពេញចិត្តថា “ ខិតខំរាល់ថ្ងៃហើយតែ មិនដែលយកចិត្តមកមើលទេ យកតែភាពអគតិមកមើល ! អ្នកខ្លះនិយាយឡើងសុទ្ធតែតួខ្មែរ និងពេលល្បីវាយឬក ។ មិនដែលជួយបរិច្ចាគអ្វីដល់សង្គម មិនដែលមានសកម្ម ភាពសប្បុសធម៌ដល់សង្គម ! ចង់និយាយថាពេលគេ មានសកម្មភាពសប្បុសធម៌ម្តងៗ ពេលគេចុះជួយសង្គមម្តងៗ តើពេលនិងពួកអ្នក និយាយនិងដេកលក់ ឬក៏សន្លប់ ឬក៏ចេញក្រៅប្រទេស ឬក៏មើលមិនយល់ ? ឆ្អែត”។
សម្រាប់ការបង្ហាញសារបង្ហាញ ពីអារម្មណ៍ពិតរបស់តារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ម្តងជាពីរដង បែបនេះ នាងមិនបានបញ្ជាក់ច្បាស់ទេ ថាបណ្តាលមកពីមូលហេតុអ្វី បានជាធ្វើឲ្យនាង មានកំហឹងខ្លាំងបែបនេះ ហើយជារឿយៗតែងតែ ចេញមុខរិះគន់វាយបក ទៅអ្នកដែលចូលចិត្ត រិះគន់អ្នកសិល្បៈមិនសំចៃដៃដោយមិនខ្វល់ លើប្រជាប្រិយភាពឡើយ ។ ទាក់ទងនិងទង្វើររបស់នាងបែបនេះ ត្រូវបានមជ្ឈដ្ឋាន អ្នកតាមដានសិល្បៈជាច្រើនមានការព្រួយបារម្ភថា ការរិះគន់សម្រាប់អ្នកសិល្បៈ ចេះតែមានតែអ្នកសិល្បៈដទៃគ្មាន អ្នកណាម្នាក់ប្រតិកម្មតបខ្លាំងៗដូច ចន ច័ន្ទលក្ខិណាទេ ហើយប្រសិនបើនាង នៅតែបង្ហាញសារបែបនោះច្រើនដងទៀត ថាមិនត្រូវការឆ្លើយឆ្លងរឿងរិះគន់ ទៅវិញទៅមកមិនដាច់នេះ អាចទាញប្រជាប្រិយភាព នាងឲ្យធ្លាក់ចុះនៅថ្ងៃណាមួយ ជាក់ជាមិនខានឡើយ ៕
_______________
ផ្តល់សិទ្ទិដោយ៖looking today.com