ស្ដ្រីជនជាតិជប៉ុន វាយចោរនឹងកាបូប ធ្លាក់ពីលើម៉ូតូប្រជា ពលរដ្ឋចាប់វាយទ្រមខ្លួន
ភ្នំពេញ
៖
បុរសម្នាក់ត្រូវប្រជាពលរដ្ឋចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើង
ទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច
នគរបាលនាំខ្លួនទៅកសាងសំណុំរឿងចាត់ ការបន្ដតាមច្បាប់
បន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ
ទុកនៅខាងមុខហាងលក់ខោអាវមួយ
តែត្រូវម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល
ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ នៅមុខហាងលក់ ខោអាវផ្ទះលេខ១៣Eo
តាមបណ្ដោយផ្លូវ លេខ៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន
រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានឈ្មោះ ហេង វិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់ នៅបន្ទប់ផ្ទះជួលលេខ៧ ផ្លូវលេខ១៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ ។ ចំណែកម្ចាស់ម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹក ប៊ិច ពាក់ស្លាកលេខ ដ-2699 ភព១ មាន ឈ្មោះ ម៉េង សុខ អៀង ភេទស្រី អាយុ៣៤ ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៣B តាមបណ្ដោយផ្លូវលេខ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខ របរជាមន្ដ្រីរាជការ ។
តាមសម្ដីស្ដ្រីម្ចាស់ម៉ូតូ បានប្រាប់ សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគាត់ បានជិះម៉ូតូម្នាក់ឯងមកហាងលក់ខោអាវ ខាងលើ ។ ពេលមកដល់ គាត់មិនបានទុក កូនសោ និងមួកសុវត្ថិភាពនៅជាប់នឹងម៉ូតូ ហើយដើរចូលទៅក្នុងហាង ។ បន្ដិចក្រោយមក គាត់បានក្រឡេកមកមើល ម៉ូតូក៏ឃើញជនសង្ស័យឡើងជិះម៉ូតូរបស់ គាត់បម្រុងបើកចេញ ។ ភ្លាមៗនោះគាត់ ក៏បានចេញមកក្រៅ ហើយស្រែកចោរៗ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ស្របពេលនោះមានស្ដ្រីជនជាតិជប៉ុន ម្នាក់កំពុងដើរតាមដងផ្លូវពេលឃើញ ដូច្នោះ ក៏យកកាបូបស្ពាយវាយសំដៅជន សង្ស័យធ្លាក់ពីលើម៉ូតូ ត្រូវប្រជាពលរដ្ឋ ជាប់ឃាត់ខ្លួនបាននិងវាយទ្រមខ្លួន រួចទើប ប្រគល់់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងកេងកងទី១យកកសាងសំណុំរឿង ចាត់ការ បន្ដតាមនីតិវិធី ៕
ប្រភពពី នគរវត្ត