លោក​ស្រី​ ​ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​ ​ប្អូន​ស្រី​ ​សម្ដេច​តេ​ជោ​សូម ​បដិសេធ​ថា​ឈ្មោះ​ ​តា​លាង​ហៅ​ហ៊ុន​ប៊ុ​ន ​ធឿ​ន​មិន​មែន​ជា​សាច់ ​ញាតិ​ក្នុង​ត្រកូល​“ហ៊ុន​” នោះ​ទេ​

9/09/2014 0 Comments A+ a-

thein
ភ្នំពេញ ​ ​៖ បន្ទាប់​ពីសា​រ​ព័ត៌មាន​ក្នុង​ ​ស្រុក​បាន​ចុះ​ផ្សាយ​ករណី​បុគ្គល​ឈ្មោះ​ ​តា​លាង​ ​ហៅ​ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​ ​ភេទ​ប្រុស​ ​អាយុ​៦១ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​៤៥៧ E0​ ​សង្កាត់​ដេ​ប៉ូ​៣ ខណ្ឌ​ទួល​គោក​ ​មុខ​​របរ​រក​ស៊ី​ជី​ក​រណ្ដៅ​ដី​ ​ពាក់​ព័ន្ធ​នឹង​ការ​ ​​រំលោភ​យក​ដី​អ្នក​ដទៃ​ជី​ក​អាចម៍ដី​លក់​ ​ ​និង​ស្នើ​សុំ​ស​.ជ​.ណ​ពី​រាជ​រ​ដ្ឋា​ភិ​បា​ល​ដើម្បី​ ​លុប​រណ្ដៅ​ដី​ទំហំ​៧,៤ហិ​ក​តា​នៅ​ភូមិ​ ​បាយាប​ ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ​ ​ ​ ​ទាំង​បំពាន​រំលោភ​ទៅ​លើ​ដី​អ្នក​ស្រី​ឃួ​ន​ ​ម៉ា​លី​ន​ទំហំ​១៦.១២៥ម៉ែត្រ​កា​រ៉េ​ ​និង​ដី​ ​ផ្នែក​ខាង​លើ​រណ្ដៅ​ដី​ជាង​១១ហិ​ក​តា​នោះ​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤  លោក​ស្រី​ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​ ​ដែល​ត្រូវ​ជា​ ប្អូន​ស្រី​បង្កើត​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​បដិសេធ​ជា​សា​ធារ​ណៈ​ដល់​ ​ប្រជា​ពលរដ្ឋ​ ​អាជ្ញា​ធរ​ ​ ​សមត្ថ​កិច្ច​ពាក់​ ​ព័ន្ធ​ថា​ ​ឈ្មោះ​តា​លាង​ ​ហៅ ​ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​ ​ខាង​លើ​នេះ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​សាច់​ ​ញា​ា​តិ​ឬ​ក្នុង​ត្រកូល​“ហ៊ុន​”នោះ​ ​។
លោក​ស្រី​ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​ ​ប្អូន​ស្រី​សម្ដេច​តេ​ជោ​បាន​ប​ន្ដ​ថា​ ​ដូច្នេះ​សូម​ ​​ប្រជា​ពលរដ្ឋ​កុំ​យល់​ច្រឡំ​ ​ប្រសិនបើ​ឈ្មោះ​តា​លាង​ ​ហៅ​ ​ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​ ​នោះ​ ​បាន​ប្រ​ព្រឹ​ត្ដ​អំពើ​អ្វី​មួយ​ប៉ះ​ពាល់​ដល់​ក្នុង​ ​សង្គម​ ​។
គួរ​រំលឹក​ថា​ ​លោក​ស្រី​ ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​ ​ដែល​ត្រូវ​ជា​ប្អូន​ស្រី​សម្ដេច​តេ​ជោ​ ​និង​ ​ជា​ភរិយា​លោក​ស៊ា​ង​ ​ប៊ុ​ន​លាង​ ​អនុ​រដ្ឋ​ ​លេខាធិការ​ក្រសួង​មហាផ្ទៃ​មិន​បាន​ ​ប្រកប​មុខ​របរ​ជី​ក​រណ្ដៅ​ដី​ឬ​ក៏​រំលោភ​ ​យក​ដី​ប្រជា​ពលរដ្ឋ​ណា​មួយ​ឡើយ​លោក​ ​ស្រី​មាន​តែ​បាន​ចូល​រួម​ជួយ​ជា​លក្ខ​ណៈ​ ​មនុស្ស​ធម៌​ដល់​សង្គម​ ​និង​ជា​ទី​គោរព​ ​ស្រឡាញ់​ពី​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​ ​វ​ណ្ណៈ​ តាម​រ​យៈ​ការ​បន្សល់​ទុក​នូវ​កិត្ដិ​យស​ ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​ស្រី​ក៏​ដូច​ ​ជា​ត្រកូល​“ហ៊ុន​” ទាំងមូល​ ​។
កាល​ពី​ពេល​ថ្មី​ៗនេ​ ​តា​លាង​ ​ហៅ​ ​ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​ ​ដែល​អ្នក​ខ្លះ​កំពុង​ ​យល់​ ​ច្រឡំ​ថា​ជា​សាច់​ឈាម​ត្រកូល​“ហ៊ុន​” ត្រូវ​បាន​អ្នក​ស្រី​ ​ឃួ​ន​ ​ម៉ា​លី​ន​ ​ធ្លាប់​ប្ដឹង​ ​ទៅ​អាជ្ញា​ធរ​ ​សមត្ថ​កិច្ច​, ព្រះ​រាជ​អាជ្ញា​អម​ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​, នាយក​ដ្ឋា​ន​ ​នគរបាល​កណ្ដាល​យុ​ត្ដិ​ធម៌​នៃ​ក្រសួង​មហា​ ​ផ្ទៃ​, ក្រសួង​ទំនាក់​ទំនង​សភា​ ​ព្រឹទ្ធសភា​ ​និង​អធិការ​កិច្ច​ពាក់​ព័ន្ធ​នឹង​បុគ្គល​រូប​នេះ​ ​បាន​រំលោភ​យក​ដី​របស់​គាត់​ទៅ​ជី​ក​យក​ ​អាចម៍ដី​លក់​ ​អស់​ទំហំ​១៦.១២៥ម៉ែត្រ​ ​កា​រ៉េ​ ​និង​រំលោភ​ ​យក​ដី​ផ្នែក​ខាង​លើ​បឹង​ ​ប្រមាណ​ជាង​១១ហិ​កតា​ ​។
ថ្មី​ៗនេះ​ផង​ដែរ​ ​អ្នក​ស្រី​ឃួ​ន​ ​ម៉ា​លី​ន​ ​បាន​ទៅ​ធ្វើ​សន្និសីទ​កាសែត​ស្រែក​ទ្រហោ​ ​ ​យំ​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​កាល​ពី​វេលា​ម៉ោង​១០និង​៣០នាទី​ព្រឹក​ ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ ​ឆ្នាំ​២០១៤បង្ហាញ​ពី​ឯក​ ​សារ​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​ ​ដី​របស់​គាត់​ស្រប​ច្បាប់​ ​និង​ស្រែក​រក​យុ​ត្ដិ​ ធម៌​ពី​ស្ថា​ប័​ន​តុលាការ​ ​ក៏​ដូច​ប្រមុខ​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​ដោយ​ស​.ជ​.ណ​លេខ​៦៩១ ចុះ​ថ្ងៃ​ ​ទី​៧ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤របស់​រាជ​រ​ដ្ឋា​ភិ​ ​បា​ល​ផ្ដល់​សិទ្ធិ​ឱ្យ​មក​ឈ្មោះ​ឧកញ៉ា​កុក​ ​អាន​ ​និង​ឈ្មោះ​ ​ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​ ​ហៅ​តា​លាង​ ​បាន​ប៉ះ​ពាល់​ទៅ​លើ​ដី​របស់​គាត់​ដែល​ ​ឈ្មោះ​តា​លាង​ ​ហៅ​ហ៊ុន​ ​ប៊ុ​ន​ធឿ​ន​រំលោភ​ ​យក​តាំង​ពី​ឆ្នាំ​២០០០-២០០១ ៕

ប្រភពពី នគរវត្ត