ប្រធានតុលាការ រាជធានីភ្នំពេញនិង ភរិយា ប្ដឹងឧកញ៉ាថោង សារ៉ាត់ ពីបទឆបោករឿងទិញលក់ផ្ទះ
រាជធានីភ្នំពេញ៖
លោកអាំង មាលតី ប្រធានសាលាដំបូងភ្នំពេញនិងភរិយា
បានដាក់ពាក្យប្ដឹងឧកញ៉ាថោង សារ៉ាត់ ដោយចោទប្រកាន់ពីបទឆបោក
ពាក់ព័ន្ធទៅនឹងករណីទិញលក់ផ្ទះតម្លៃជាង២២ម៉ឺនដុល្លារអាមេរិក
ប៉ុន្តែក្រោយពីបង់លុយបង្គ្រប់ហើយស្រាប់តែពុំមានឈ្មោះលោកអាំង
មាលតី និងភរិយាជាម្ចាស់លំនៅដ្ឋាននៅក្នុងឯកសារផ្ទេរសិទ្ធិទៅវិញ។
ពាក្យបណ្តឹងរឿងព្រហ្មទណ្ឌនេះ
បានដាក់ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០
៣ ខែកញ្ញា ឆ្នាំ២០១៤
ហើយរឿងក្តីនេះត្រូវបានចាត់ឲ្យលោកព្រះរាជអាជ្ញារងសៀង សុខ
ចាត់ការ។
ប្រភពព័ត៌មានច្បាស់ការណ៍ពីតុលាការ
ក្រុងភ្នំពេញបានឲ្យដឹងថា
មុនពេលមានបណ្ដឹងព្រហ្មទណ្ឌរបស់លោកប្រធានតុលាការនិងភរិយាប្តឹង
លោកឧកញ៉ាថោង សារ៉ាត់ និងភរិយាគឺកាលពីថ្ងៃទី១៣ ខែមីនា
ឆ្នាំ២០១៤កន្លងទៅ លោកអាំង មាលតី និងភរិយាឈ្មោះ ងឹន សុវណ្ណគន្ធា
បានចុះកិច្ចសន្យាទិញលក់ផ្ទះជាមួយនឹងលោកឧកញ៉ា ថោងសារ៉ាត់
និងភរិយាឈ្មោះ ទាវ ធីតា ជាប្រធានក្រុមហ៊ុនមានជ័យ អ៊ីនធើណេស៊ីនណល
វេសេមែន នៅបុរីកាលីហ្វូញ៉ា ស៊ីធី ដែលមានទីតាំងស្ថិតនៅភូមិ១៣
សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្នុងតម្លៃព្រមព្រៀងគ្នា
ជាង២២ម៉ឺនដុល្លារ អាមេរិក ហើយក្រោយមកលោកអាំង មាលតីនិងភរិយា
បានបង់ថ្លៃផ្ទះខាងលើបង្គ្រប់តាមកិច្ចសន្យា។
ក្រោយមកនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤
លោកស្រីងឹន សុវណ្ណគន្ធា បានផ្ដិតមេដៃលើឯកសារ
មួយចំនួនពាក់ព័ន្ធនឹងការទិញលក់លំនៅដ្ឋានខាងលើឲ្យមកខាងក្រុមហ៊ុន
មានជ័យអ៊ីនធើណេស៊ីណល របស់ឧកញ៉ា ថោង សារ៉ាត់
ដើម្បីរត់ការកាត់ឈ្មោះផ្ទេរសិទ្ធិគ្រប់គ្រង
ហើយតម្រូវឲ្យភាគីអ្នកទិញបង់ប្រាក់បន្ថែមចំនួន១.០០០ដុល្លារអាមេរិក
ទៀត។
លុះដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៤
កន្លងទៅនេះឯកសារកាត់ឈ្មោះផ្ទេរសិទ្ធិលំនៅដ្ឋានខាងលើស្រាប់តែ
មានឈ្មោះឧកញ៉ា ថោង សារ៉ាត់ និងភរិយាឈ្មោះ ទាវ ធីតា
ជាម្ចាស់កម្មសិទ្ធិទៅវិញពោលគឺពុំមានឈ្មោះលោកអាំង មាលតី
និងភរិយាជាម្ចាស់កម្មសិទ្ធិនោះទេ។
ភាពមិនប្រក្រតីខាងលើនេះហើយទើបលោកអាំង
មាលតីនិងភរិយាបានពឹងពាក់មេធាវីឈ្មោះ ម៉ៅ សំពុទ្ធាវី
ជាមេធាវីតំណាងដោយអាណត្តិដាក់ពាក្យប្តឹងលោកឧកញ៉ា ថោង
សារ៉ាត់និងភរិយាចូលមកអយ្យការអមតុលាការក្រុងភ្នំពេញ
ដោយចោទប្រកាន់ពីបទឆបោក។
ក្នុងករណីខាងលើបើតុលាការរកឃើញថា ឧកញ៉ាថោង
សារ៉ាត់និងភរិយាមានចេតនាទុច្ចរិត នៅក្នុងអំពើឆបោក
នោះព្រះរាជអាជ្ញានឹងចោទប្រកាន់ពីបទឆបោកព្រមទាំងបញ្ជូនសំណុំរឿងទៅ
ជំនុំជំរះតាមច្បាប់ ។
ពាក់ព័ន្ធនឹងបញ្ហាមិនប្រក្រតីខាងលើ
សារព័ត៌មានសេរី
ពុំអាចទំនាក់ទំនងសុំការបំភ្លឺពីគូភាគីទិញលក់លំនៅដ្ឋានខាងលើ
នេះបានឡើយនារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤។
លោកអាំង មាលតី ប្រធានសាលាដំបូងភ្នំពេញ
ប្រភពពី Free Press Magazine