ឪពុក​ម្នាក់​​បង្កើត ​​​រថយន្ត​​​​លំនៅឋាន​ យ៉ាង​ទំនើប​ជា​កាដូ​ ដល់​កូនស្រី​​

9/05/2014 0 Comments A+ a-

ថ្មី​នេះ​​សហ​ ស្ថាបនិក​​ក្រុមហ៊ុន Applied Minds ​​មួយ​រូប​បាន​ផលិត​រថយន្ត​មួយ​ដែល​បន្ទប់​សម្រាប់​គេង​និង​របស់​ប្រើ​ ប្រាស់​ក្នុង​ផ្ទះ​ផ្សេង​ទៀត​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។
រថយន្ត ​លំនៅឋាន​​ឈ្មោះ​​​ KiraVan ត្រូវ​បាន​បង្កើត​ដោយ​ស្ថាបនិក​បច្ចេកវិទ្យា​លោក Bran Ferren ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អាមេរិក​​​Applied Minds។​ រថយន្ត​នេះ​មាន​កង់​កម្ពស់​១ម៉ែត្រ​និង​មាន​ប្រព័ន្ធ​ទំនាក់ទំនង​ អេឡិចត្រូនិក​ក្នុង​រថយន្ត​ចាក់​ស្រេះ​គ្នា។ រថយន្ត​មួយ​នេះ​មាន​កន្លែង​ចម្អិន​អាហារ បន្ទប់​ទឹក ​កន្លែង​គេង​ដូច​ជា​ក្នុង​ផ្ទះ​អញ្ចឹង។​
​ គោល​បំណង​ដែល​លោក​បង្កើត​រថយន្ត​នេះ​ឡើង​ទុក​ជា​កាដូ​សម្រាប់​កូន​ស្រី​របស់ ​លោក​អាយុ​ ៤ឆ្នាំ​ឈ្មោះ​ Kira ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ផ្សេង​ៗ​នៅ​ជុំវិញ​ពិភព​លោក​ជាមួយ​ នាង។
មុន​ពេល​លោក​អាច​ផលិត​រថយន្ត​មួយ​ នេះ​បាន​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ជាច្រើន​នៅ​ជុំវិញ​ពិភព​លោក​ដើម្បី​សុំ​យោបល់​ ពី​វិស្វករ​បច្ចេកវិទ្យា​ល្បី​ជា​ច្រើន​ដើម្បី​ឲ្យ​ក្តី​សុបិន​របស់​លោក​បាន ​សម្រេច។​​​
ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ geeky-gadgets