ស៊ិន រតនា សង្សារបារាំង តាមស្អិត
ភ្នំពេញ៖ កញ្ញា ស៊ិន រតនា មុននេះ ត្រូវបានមហាជនអ្នកគាំទ្រ មើលឃើញថា ជាតារាមានទីផ្សារ សិល្បៈគ្រប់ផ្នែកទាំងការសម្តែង ពិធីការិនី និង ការដើរម៉ូដជាដើម ។ ប៉ុន្តែក្នុងរយៈពេល ជិតមួយឆ្នាំចុងក្រោយនេះ តារាសម្តែងកញ្ញា ស៊ិន រតនា ហាក់មានការថមថយ និងបាត់មុខពីទីផ្សារសម្តែង ស្ទើរទាំងស្រុង ។
ដើមចម នៃការបាត់មុខ របស់តារាសម្តែង ធ្លាប់មានប្រជាប្រិភាពលេចធ្លោ ក្នុងទីផ្សារសិល្បៈ ស៊ិន រតនា នេះហើយទើបមានទស្សនៈ មួយចំនួនបាននាំគ្នា លើកឡើងថា នាងត្រូវបានបុរសគូស្នេហ៍ អាណិកជនបារាំង រារាំងឃាឃាំង មិនឲ្យនាង ចាប់យកអាជីពសម្តែងបន្តទៀត ទើបបានជាពេលនេះ កញ្ញា រតនា បែរមកស្រវា ចាប់យកអាជីពដើរ ម៉ូដជំនួញការ សម្តែងយ៉ាងដូច្នេះ ។ លើសពីនេះ បុរសអាណិកជនបារាំង ម្នាក់នោះ ក៏បានមកស្នាក់នៅ ស្រុកខ្មែរ ដើម្បីតាមការពារ ស្រីស្រស់រូបនេះ យ៉ាងស្អិតបំផុត ព្រោះបារម្ភខ្លាចរបូតពីដៃ ធ្លាក់ទៅលើប្រុសផ្សេង ។
ឆ្លើយតប ចំពោះការលើកឡើង ខាងលើនេះ តារាសម្តែងថ្ពាល់ខួច កញ្ញា ស៊ិន រតនា បានប្រាប់គេហទំព័រ Looking TODAY កាលពីថ្មីៗនេះថា នាងពិតជាផ្អាកការសម្តែង អស់មួយរយៈពេលពិតមែន តែចំពោះការផ្អាកទទួល ការចេញសម្តែង បែរមកចាប់អាជីពដើរម៉ូដនេះ គឺពុំមែនដោយសារ ការបិទសិទ្ធិសេរីភាព ពីសំណាក់គូស្នេហ៍នោះទេ ។
ផ្ទុយទៅវិញ នេះគឺជាគំនិតរបស់នាង ដោយផ្ទាល់ ព្រោះនាងគិតថា បើធៀបគ្នារវាងការសម្តែង និង ដើរម៉ូដ គឺការដើរម៉ូដ អាចរកចំណូល បានច្រើនជាង ពិសេសជាងនេះ នាងមានភារកិច្ចមើលការខុសត្រូវ និងគ្រប់គ្រងក្រុមទាំងមូល ។ ដោយឡែករឿងថា បុរសគូស្នេហ៍ មករស់នៅស្រុកខ្មែរ ហើយដើរតាមឃ្វាលនោះ គឺនាងទទួលស្គាល់ថា ពិតជាមានមែន។
តារាសម្តែង និងជាប្រធានក្រុមដើរម៉ូដ កញ្ញា ស៊ិន រតនា បាននិយាយថា បច្ចុប្បន្នបុរសគូស្នេ ហ៍អាណិកជនបារាំង ពិតជាកំពុងរស់ នៅស្រុកខ្មែរមែន ប៉ុន្តែរស់នៅផ្ទះផ្សេងគ្នា គ្រាន់តែពេលនាងចេញទៅ កម្មវិធីផ្សេងៗ បុរសម្នាក់នេះ តែងទៅជាមួយជាប្រចាំ ។ គាត់បានមកនៅស្រុកខ្មែរ ៤-៥ ខែមកហើយ ព្រោះគាត់មានគោលបំណង ចង់រស់នៅក្បែរនាង ឱ្យបានច្រើន ទម្រាំដល់ពេលរៀប អាពាហ៍ពិពាហ៍ ៕