បុរស​​អ្នក​ជួល​ផ្ចះ ម្នាក់​របួស​ធ្ងន់ ដោយអ្នក​មើលការ ខុសត្រូវ​ផ្ទះ​ជួល​ព្រួត​គ្នា​វាយ

9/30/2014 0 Comments A+ a-

រាជធានី ​ភ្នំ​ពេញ៖ បុរសជា​អ្នក​ជួល​ផ្ទះ​គេ​ស្នាក់នៅម្នាក់​ ត្រូវបានអ្នក​មើលការខុសត្រូវ​ផ្ទះ​ជួលនាំគ្នា​ព្រួត​គ្នា​វាយ ណ្ដាល​ឲ្យ​រង​ របួស​ធ្ងន់ បន្ទាប់ពីមាន​ជម្លោះពាក្យ​សម្តី​គ្នា​មួយ​ប្រាវ។ ហេតុការណ៍នេះ​ កើតឡើង​កាល​ពីវេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​២៩ ​ខែកញ្ញា ​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ពេញ។
ជនរងគ្រោះ​ដែល​ត្រូវ​គេ​ព្រួត​គ្នា​វាយ​នោះ​ មានឈ្មោះ​ម៉ាន់ ច​យ​ ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ​មុខរបរ​កម្មករ​សំណង់ ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ខ្សាយ​ខ​ ឃុំ​ព្រែក​ខ្សាយ​ខ​ ស្រុក​ពាម​ជរ​ ខេត្តព្រៃវែង​។ ជនរងគ្រោះ​រូប​នេះ​បាន​រង​របួស​បែកក្បាល ដៃ​ និង​ដងខ្លួន​ឈាម​ហូរ​ស្ទើរ​ខ្សោះ​ពី​ខ្លួន​។ ចំណែក​ភាគី​បង្ក​មាន​គ្នា​ពីរ​នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួនភ្លាមៗដែរ។​ ប៉ុន្តែ​នគរបាល​មិនទាន់​ប្រាប់​ឈ្មោះ​អ្នកបង្ក​នោះទេ​ ដោយសារ​មានការ​សំណូមពរ​ពី​ក្រុមគ្រួសារ។
ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា កាលពី ពីរ​ថ្ងៃមុន​ជនរងគ្រោះ​បាន​ឈ្លោះទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​ខ្លួន ​ហើយ​ពេលនោះ​ត្រូវបាន​អ្នកមើលការខុសត្រូវ​ផ្ទះជួល​ឲ្យ​គេ​នោះមក​ស្តីបន្ទោស​ ថា​កុំ​ឲ្យ​ឈ្លោះប្រកែក​គ្នា​ទាំងយប់​បែប​ហ្នឹង​វា​រំខាន​ដល់​គេ​ដេក​មិន​ លក់​ទេ បើ​នៅ​មិនកើត​ចាកចេញ​ទៅ​ម្ចាស់​ផ្ទះជួល​មិន​យកលុយ​ថ្លៃ​ឈ្នួល​ផ្ទះ​មួយខែ​ នោះទេ។ ពេលនោះ​ត្រូវបាន​ស្ដ្រី​ជា​ប្រពន្ធ​ឆ្លើយ​តប​ទៅនឹង​អ្នកមើលការខុសត្រូវ​ ផ្ទះជួល​នោះ​ថា បើ​ចង់​ឲ្យ​ខ្លួនគេ​ចាកចេញ​ទៅ​ទាល់តែ​ឲ្យ​លុយ​៣០​ដុល្លារ​ទើប​ខ្លួន​ព្រម​ ចាកចេញ។ ពេលនោះ​ត្រូវបាន​អ្នកមើលការខុសត្រូវ​ផ្ទះជួល​នោះ​ថា​ គេ​មិន​យក​លុយ​ថ្លៃឈ្នួល​ផ្ទះ​ហើយ​ថែមទាំង​សុំ​លុយ​ពី​ម្ចាស់​ជួល ​៣០​ដុល្លារ​ថែមទៀត។ តែ​ទំនាស់​ពាក្យសំដី​នេះ ​បុរស​ជា​ប្ដី​មិនបាន​និយាយ​តបត​ជាមួយ​អ្នកមើលការខុសត្រូវ​ផ្ទះជួល​នោះទេ។
ប្រភព​បន្ដ​ថា ​លុះ​រំលង​បាន​ពីរ​ថ្ងៃក្រោយ​មកដល់​ថ្ងៃកើតហេតុ​ជនរងគ្រោះ​រូបនេះ​បាន​ ផឹកស្រា​ស្រវឹង​ហើយ​ដើរមក​វាយ​កញ្ចក់ទ្វារ​បង្អួច​ផ្ទះជួល​ ដែល​អ្នកមើលការខុសត្រូវ​នោះ​ស្នាក់នៅ​ ហើយ​ថែមទាំង​វាយ​មកលើ​អ្នកមើលការខុសត្រូវ​នោះ​ទៀតផង។ ពេលនោះ​អ្នកមើលការខុសត្រូវ​ពីរ​នាក់​បងប្អូន​នាំគ្នា​ព្រួត​វាយតប​វិញ​ដោយ​ យក​សោ​ច្រ​វា​ក់​វាយ​សន្ធាប់​ទៅលើ​ជនរងគ្រោះ​រូបនោះ​បណ្ដាល​ឲ្យ​ដេក​ដួល​សល់ ​តែ​ដង្ហើមចង្រិត​ឈាម​ហូរ​ជោក​ពេញ​ខ្លួន​។​ ក្រុមគ្រួសា​ជនដៃដល់​អះអាង​ថា​ជនដៃដល់​មិនបាន​យក​សោ​ច្រ​វា​ក់​វាយ​ទេ​។​​ ចំណែកជនរងគ្រោះ ត្រូវ​បាន​គេ​ហៅ​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់។ ភ្លាមៗ​ នោះ​ នាង​ជា​ប្រពន្ធ​ជនរបស់រងគ្រោះ​ត្រឡប់​មកពី​លក់ដូរ​វិញ​ក៏ទៅប្ដឹង​នគរបាលឲ្យ​ ជួយ​អន្ដរាគមន៍​ និង​បាន​ឃាត់ខ្លួន​ជនដៃដល់​ទាំងពីរ​នាក់​បងប្អូន​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ បន្ត​៕
Nita-D-1-Full
បុរសរង​គ្រោះរបួសធ្ងន់ ដោយអ្នក​មើលការខុសត្រូវ​ផ្ទះ​ជួល​ព្រួត​គ្នា​វាយ​អ្ន
បុរសរង​គ្រោះរបួសធ្ងន់ ដោយអ្នក​មើលការខុសត្រូវ​ផ្ទះ​ជួល​ព្រួត​គ្នា​វាយ​
ប្រភពពី Free Press Magazine