តុលាការ​ផ្តន្ទាទោស​ ក្រុម​ Hacker ពីរ​នាក់​ដាក់​ពន្ធនាគារ​ ម្នាក់​ៗ២​ឆ្នាំ​

9/30/2014 0 Comments A+ a-


រាជធានី ​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​​២០១៤​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ បុរស​ពីរ​នាក់​ឈ្មោះ ប៊ុ​ន​ឃី​ង មង្គល​បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ និង​ឈ្មោះ​ជូ សុង​ហេង ​ភេទ​ប្រុស អាយុ​២៤ឆ្នាំ ​១-ដាក់​ពន្ធនាគារ​ម្នាក់​ៗ​ចំនួន​ពីរ​ឆ្នាំ​ តែ​អនុវត្ត​តែ​៥​ខែ​ និង​២០​ថ្ងៃ​ក្នុង​ពន្ធនាគារ​ ទោស​សល់​ពី​នេះ​ព្យួរ​ធម្មតា ២-សំណុំរឿង​នេះ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោយ​ការ​ត្រួតពិនិត្យ​របស់​ ព្រះរាជអាជ្ញា​រង​ដែល​ទទួល​បន្ទុក​ករណី​នេះ និង​៣-តម្រូវ​ឲ្យ​ឈ្មោះ​ប៊ុ​ន​ឃី​ង មង្គល​បញ្ញា និង​ឈ្មោះ​ជូ សុង​ហេង ចូល​បម្រើ​ការងារ​នៅ​ក្នុង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​ ។
គួរ​រំលឹក​ថា​ឈ្មោះ ប៊ុ​ន​ឃី​ង មង្គល​បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​និង​ឈ្មោះ​ជូ សុង​ហេង​ភេទ​ប្រុស អាយុ​២៤ឆ្នាំ​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃសនាំ​ខ្លួន​ចូលរួម​ការ​ប្រកាស​សាលក្រម​ ក្រោម​បទចោទប្រកាន់​ទាក់ទង​នឹង​ការ​វាយប្រហារ​គេហទំព័រ​របស់​ស្ថាប័ន​ រដ្ឋាភិបាល​នានា​កាលពី​ពេល​ថ្មី​ៗ​នេះ​៕ ​
ជន​ជាប់​ចោទ​​​វាយ​ប្រហារ​គេហ​ទំព័រ​របស់​ស្ថាប័ន​រដ្ឋាភិបាល​នានា             
         ជន​ជាប់​ចោទ​​​វាយ​ប្រហារ​គេហ​ទំព័រ​របស់​ស្ថាប័ន​រដ្ឋាភិបាល​នានា
ប្រភពពី Free Press Magazine