ចោរភ្ជង់ចាប់ម្ចាស់ ផ្ទះចងបម្រុងប្លន់ ត្រូវម្តាយឃើញទាន់ ស្រែកចោៗ ទើបរួចខ្លួន

9/29/2014 0 Comments A+ a-

catch homeកណ្តាល៖ ជនសង្ស័យពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លី ២ដើម បានចូលទៅភ្ជង់ម្ចាស់ផ្ទះ កំពុងតែដេកលង់លក់ រួចហើយចាប់ចងបម្រុងប្លន់ ប៉ុន្តែត្រូវបានម្តាយរបស់បុរសរងគ្រោះ ឮសំឡេង មើលឃើញក៏ ស្រែកថា ចោៗ ឲ្យអ្នកជិតខាងជួយ ទើបក្រុមជនសង្ស័យគេចខ្លួនបាត់អស់ រីឯបុរសរងគ្រោះ ក៏ពុំទាន់ ត្រូវក្រុមចោរ ទាំងនោះវាយតប់អ្វីដែរ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២២ និង៤០ នាទី ស្ថិតនៅ ចំណុចភូមិ ស្តៅកន្លែង៥ ឃុំដៅឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ប៊ុត ធៀម អាយុ៤៥ឆ្នាំ មានមុខរបរ ជា កសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុ ចំណែកឯជនសង្ស័យវិញ មានគ្នា២នាក់ ភេទប្រុស ពុំត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីចំនួន ២ ដើម ។
បើយោងតាមបុរសរងគ្រោះ បានរៀបរាប់ប្រាប់នគរបាលឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ កំពុងដេកយ៉ាងស្កប់ស្កល់ នៅខាងក្រោមផ្ទះម្នាក់ឯង ដោយមានម៉ូតូ២គ្រឿង ទុកនៅជិតខ្លួនផងដែរ ពេលនោះស្រាប់តែមានជនសង្ស័យពីរនាក់ បានចូលទៅ រួចដកកាំភ្លើងខ្លីចំនួន២ដើម ភ្ជង់គំរាមរូបគាត់ ឲ្យនៅស្ងៀមមិនឲ្យស្រែក រួចហើយពួកវាបានយកខ្សែអង្រឹងចងដៃ បុរសរងគ្រោះ និងយកក្រមាចង ជើង ហើយយកស្គុតបម្រុងបិទមាត់ ស្រាប់តែម្តាយបុរសរងគ្រោះនៅផ្ទះខាងមុខ បានឮសំឡេង នឹង ឃើញទាន់បានស្រែកថា ចោរៗឲ្យអ្នកជិតខាងជួយ ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ ភ័យស្លន់ស្លោរ នាំគ្នា រត់គេចអស់ទៅ ដោយបានបន្សល់ទុកកន្ត្រៃកាត់ដែក១ នៅកន្លែងកើតហេតុ ក្រោយមកទើបកម្លាំង នគរ បាលដកហូតទាំងអស់យកមករក្សាទុក ធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទា ទោសទៅតាមផ្លូវច្បាប់ ៕