ស្រ្តីម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅសង្កាត់ភ្នំពេញថ្មី

9/29/2014 0 Comments A+ a-

girl dieភ្នំពេញ ៖ ស្រ្តីម្នាក់ ត្រូវរថយន្ត កិនស្លាប់ភ្លាមៗ នៅកន្លែង យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូឌុបគ្នា៣នាក់ ហើយមាន រថយន្តមួយគ្រឿង បើកមកពីក្រោយកៀរ បណ្តាលឲ្យធ្លាក់ស្រ្តី ជនរងគ្រោះ ជិះខាងក្រោយគេទៅនឹងថ្នល់ ស្រាប់តែមាន រថយន្ត មួយគ្រឿង ផ្សេងទៀត បើកទៅកិន។
ភ្លាមៗនោះ រថយន្តទាំង២គ្រឿង បើករត់គេចបាត់អស់ កាលពីវេលា ម៉ោង៤និង៤០នាទី រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ តាមបណ្តោយ ផ្លូវបេតុង ក្រុម៧ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ស្រ្តីរងគ្រោះស្លាប់ បាត់ជីវិតមាន ឈ្មោះ សឿន ម៉ាប់ អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកបំរើការ នៅហាង តែមិនត្រូវបានសាច់ញាតិ ប្រាប់ថា នៅទីណានោះទេ មានស្រុកកំណើតភូមិជ្រស់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមប្រភពនៅ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ សេរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-8586 គ្នា៣នាក់ ប្រុសម្នាក់និងស្រី២នាក់ បើកបរដោយបុរស ឈ្មោះ ពេជ្យ ឡេង អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងមានស្រុកកំណើត ភូមិត្រើយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង និងស្រ្តីជិះពីក្រោយ មានឈ្មោះ ផល សុភ័ណ្ឌ អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកបំរើការ នៅហាង ត្រូវជាបងប្អូនជី ដូនមួយ នឹងសព ស្នាក់នៅ និងស្រុកកំណើតជាមួយគ្នា ហើយចំណែកស្រ្តីរងគ្រោះ ស្លាប់បាត់ជីវិត ជាអ្នកជិះខាងក្រោយគេ ។
តែបើតាមព័ត៌មានមួយ លេចឮតែមិនច្បាស់ការ បានឲ្យដឹងថា បុរសដែលជាអ្នកបើកបរ ម៉ូតូជាមួយនឹងស្រីរងគ្រោះ ត្រូវជាសង្សានឹងគ្នា ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news