ជនអន្តោប្រវេសន៍ ពីប្រទេសអូស្ត្រាលី អាចនឹងមកដល់ ចុងឆ្នាំនេះ

9/29/2014 0 Comments A+ a-

will comeភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ ដែលកម្ពុជាទទូលយកពីប្រ  ទេសអូស្ត្រាលីនោះ អាចនឹងមកដល់ទឹកដីកម្ពុជា នៅចុងឆ្នាំ២០១៤ ឬក៏ដើមឆ្នាំ២០១៥ខាងមុខនេះ ហើយពួកគេ នឹងមានវត្តមានដំបូងក្រោមចំនួន ១០នាក់។
រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និង ជាប្រធានក្រុមការងារទទូលបន្ទុកជនភៀសខ្លូន លោក ឡុង វីសាលោ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទព័ត៌មាននៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ នេះថា តាមការសន្និដ្ឋានជនអន្តោប្រវេសន៍ទាំងនោះ អាចនឹងមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេល ៣ទៅ៥ខែខាង មុខនេះ ហើយពួកគេនឹងត្រូវអនុញ្ញាតឲ្យរស់នៅទីក្រុងភ្នំពេញជាបណ្តោះអាសន្ន ដើម្បីរៀនភាសាខ្មែរ និង រៀនអំពី ភូមិសាស្ត្រ និងប្រពៃណីខ្មែរយ៉ាងតិចរយៈពេល ១២ខែ ទើបបញ្ជួនពួកគេឲ្យទៅរស់នៅតាមបណ្តាខេត្តនានា ដែល ក្រសួងមហាផ្ទៃរៀបចំទុក។
លោក ឡុង វីសាលោ បានបន្តថា ក្រុមជនភៀសខ្លួនទាំងនោះ នឹងត្រូវផ្គត់ផ្គងអាហារ និង សម្ភារៈគ្រប់បែបយ៉ាងរ យៈពេលមួយឆ្នាំ ពីរដ្ឋាភិបាលប្រទេសអូស្ត្រាលី ហើយនឹងតាមដានសុខភាពរយៈពេលប្រាំឆ្នាំផងដែរ។ តែយ៉ាង ណាក៏ដោយមន្រ្តីពាក់ព័ន្ធ មិនបានបញ្ជាក់ថា ជនភៀសខ្លួនទាំងនោះ ជាជនជាតិអ្វីខ្លះឡើយ ហើយថា ពួកគេក៏នឹង មានអត្តសញ្ញាណប័ណ្ណខ្មែរផងដែរ។
លោក ឡុង វីសាលោ បានបញ្ជាក់ទៀតថា ការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនេះ គឺស្របទៅតាមអនុ សញ្ញាអន្តរជាតិឆ្នាំ១៩៥១ និងឆ្នាំ១៩៦៧តែប៉ុណ្ណោះ មិនមានការដោះដូរលុយដូចការលើកឡើងរបស់មជ្ឈដ្ឋាន មួយចំនួនឡើយ ហើយថា ការទទូលយកនេះ គឺជាសកម្មភាពមនុស្សធម៌ តែប៉ុណ្ណោះ។
លោក ឡុង វីសាលោ បានបញ្ជាក់ថា «ការទទូលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី ឲ្យមកតាំងទីលំនៅកម្ពុជា  គឺជាសកម្មភាពមនុស្សធម៌របស់កម្ពុជា និងស្របតាមហត្ថលេខី នៃអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ និងឆ្នាំ ១៩៦៧ប៉ុណ្ណោះ»។
រដ្ឋាភិបាលកម្ពុជា បានយលព្រមចុះហត្ថលេខាទទូលយកជនភៀសខ្លួនពីរដ្ឋាភិបាលអូស្ត្រាលីកាលពីថ្ងៃទី២៦ ខែ កញ្ញា កន្លងទៅបន្ទាប់ពីមានការស្នើសុំពីអូស្ត្រាលី។ តែយ៉ាងណាក៏ពួកគេ នឹងត្រូវពិនិត្យសុខភាពយ៉ាងរឹតត្បិតបំផុត  ទើបអនុញ្ញាតឲ្យមកកម្ពុជា។
ទាកទងនឹងបញ្ហាជនភៀសខ្លួននេះដែរ អគ្គនាយក នៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានជនអន្តោប្រវេសន៍ចំនួន ៩១នាក់ ហើយ ដែលមកពីប្រទេសផ្សេងៗគ្នាដូចជាប្រទែសថៃ វៀតណាម ប៉ាគីស្ថាន ស្រីលង្កា ប៉ាលេស្ទីន អេខ្យូពី អីរ៉ាក់  និងឥណ្ឌាជាដើម ហើយពួកគេបានរស់នៅ ដោយសុខស្រួលដូចជាជនជាតិកម្ពុជាផងដែរ។
រដ្ឋាភិបាលកម្ពុជា បានទទូលការរិះគន់យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងគណបក្សប្រឆាំង ផងដែរ ដោយពួកគេលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនគួរយកជនភៀសខ្លួនមកឡើយ ពីព្រោះកម្ពុជាជាប្រទេស ក្រីក្រ ហើយមួយវិញទៀត ជនភៀសខ្លួនទាំងនោះ ក៏មិនមែនជាបញ្ញវ័នផងដែរ។ តែយ៉ាងណាក្តីមន្រ្តីរដ្ឋាភិបាល បានចាត់ទុកថា ការរិះគន់ទាំងនោះ គឺជាមេរៀនសម្រាប់ធ្វើការពិចារណាតែប៉ុណ្ណោះ ហើយថា ការទទូលនេះ ជាកា  តព្វកិច្ចរបស់កម្ពុជា ដែលជាសមាជិក នៃអនុសញ្ញា ឆ្នាំ១៩៥១ និងឆ្នាំ១៩៦៧៕
លោក ឡុង វិសាលោ ថ្លែងក្នុងសន្និសីទព័ត៌មាន
___________________
ផ្តល់សិទ្ទិដោយ៖dap-news