លើកពេលសវនការ សំណុំរឿងពុករលួយ កាប់រានព្រៃ និងឈូសឆាយដីព្រៃ នៅបន្ទាយមានជ័យជាលើកទី៣ ដោយសារតែជន ជាប់ចោទប្តឹង ដិតចិត្តចៅក្រម ជំនុំជម្រះ

9/29/2014 0 Comments A+ a-

come bakភ្នំពេញ ៖ ក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ កាលព្រឹកថ្ងៃចន្ទ ទី ២៩ ខែកញ្ញា ២០១៤នេះ បានប្រកាសលើកពេលសវនការ លើសំណុំរឿងពុករលួយ ដ៏ចម្រុងចម្រះ មួយ ជាប់ពាក់ព័ន្ធនឹង ករណីកាប់រានដីព្រៃ ឈូសឆាយដីព្រៃ និង ហ៊ុំព័ន្ធដីព្រៃដែលជាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ទៅធ្វើនៅពេលក្រោយ ដោយគ្មាន កាល បរិច្ឆេទកំណត់ ដោយតែជនជាប់ចោទនៅក្នុងសំណុំរឿងននេះ បានប្តឹងដិតចិត្ត (ប្តឹងសុំដូរ) សាលាដំបូងរាជធានីភ្នំពេញ និង ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ដែលមានសមាសភាព៖ ទី១-លោកជួន សុរាសី គឺជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ  ទី២-លោកហេង កេសរោ និង ទី៣-លោកតាំង ស៊ុនឡាយ ជាចៅក្រមប្រឹក្សាប្រឹក្សា និង លោកលី សុផាណា ជាតំណាងអយ្យ និង ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មិនឲ្យកាត់ ទោសពួកគេ។
ការប្តឹងសុំដូរតុលាការ និង សមាសភាព នៃចៅក្រមជនក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះខាងលើនេះ បានធ្វើឡើង ដោយជនជាប់ចោទឈ្មោះ ហ្រ្គេច តូម៉ាស់ ហ្វីយេត (Gregg Thomas Fryett) ភេទប្រុស ជនជាតិអង់គ្លេស និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន International Green Energy និងជាតំណាងឲ្យជនជាប់ចោទទាំង ៦នាក់ ដែលត្រូវបានចោទប្រកាន់ ដោយតំណាង អយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យនោះ។
ជនជាប់ចោទឈ្មោះ ហ្រ្គេច តូម៉ាស់ ហ្វីយេត បានថ្លែងប្រាប់អង្គសវនាការថា «មូលហេតុ ដែល ខ្ញុំបានប្តឹងដិតចិត្ត (សុំប្តូរ) តុលាការនិង សមាសសភាព នៃ ក្រុមប្រឹក្សាជំនុំជម្រះខាងលើ នេះគឺ ដោយសារគាត់ខ្ញុំជំនឿជាក់ថា  តុលាការក្រុងភ្នំពេញនិងសមាសសភាព នៃ សមាសសភាពនៃ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនេះ អាចរក ការពិត និង យុត្តិធម៌ពិត ប្រាកដជូនរូបខ្ញុំបាននោះទេ។ ម្យ៉ាងវិញ មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងរឿងនេះ មិនត្រូវបានតុលាការចោទប្រកាន់ ឬ ចាប់ខ្លួន ឬ នាំខ្លួនមកសវនាការនោះឡើយ។ នេះ  ជាភាពមិនប្រក្រតី និង អំពើអយុត្តិធម៌ណាស់ចំពោះរូបខ្ញុំ»។
ឈ្មោះហ្រ្គេច តូម៉ាស់ ហ្វីយេត បានបន្តថា ចំពោះការប្តឹងសុំដិតជិតតុលាការ និង ចៅក្រម ខាងលើនេះ កាលពីពេលថ្មីៗនេះ គាតក៏បានដាក់ពាក្យបណ្តឹង ទៅសាលាឧទ្ទរណ៍ផង ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ សាលាឧទ្ទរណ៍ ក៏ពុំទាន់ បានចេញ ដីកាសម្រេចនៅឡើយ ផងដែរ។
ឈ្មោះ ហ្រ្គេច តូម៉ាស់ ហ្វីយេត និយាយបន្តថា « ខ្ញុំសុំឲ្យតុលាការ ធ្វើការ សិក្សាស្រាវជ្រាវបន្ថែម និងស៊ីជម្រៅ ចំពោះរឿងនេះនិង ត្រូវនាំខ្លួនមន្ត្រីជាន់ខ្ពស់ ដែលពាក់ព័ន្ធ ក្នុងរឿងនេះ មក តុលាការដែរ។ ខ្ញុំនឹងយល់ព្រមការជំនុំជម្រះ សំណុំរឿងរបស់ ខ្ញុំនេះ ធ្វើដោយចៅក្រម នៅ តុលាការ ខេត្ត-ក្រុងណា ក៏បានដែរ ក្រៅពីសាលាដំបូងរាជធានីភ្នំពេញនេះ និង លោកចៅក្រម អាំង មាលតី និង ក្រុមប្រឹក្សាចៅក្រមដែលស្ថិតនៅក្រោមការអភិបាលរបស់លោក អាំង មាលតី នោះ»។
ឈ្មោះហ្រ្គេច តូម៉ាស់ ហ្វីយេត បានចោទប្រកាន់ថា៖ កាលនៅដំណាក់ការឃាត់ខ្លួនគាត់ នៅឯ ខេត្តបន្ទាយមានជ័យ កាលពីខែមីនា ២០១៣  ទាំងលោកចៅក្រមអាំង មាលតី និង ព្រះរាជអាជ្ញា ផាន់ វណ្នរ័ត្ន បានប្រព្រឹត្តទង្វើរំលោភសិទ្ធិរបស់គាត់ និងបំពានច្បាប់ជាច្រើន ដែលមិនអាចទទួល យកបាន។
យោងតាមឯកសារតុលាការ ជនជាប់ចោទ និង ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធក្នុង សំណុំរឿងក្តី ពុករលួយ-ស៊ីសំណូកសូកប៉ាន់ខាងលើនេះ មានចំនួន១២នាក់ និង ៥ក្រុមហ៊ុន ក្នុងនោះ តួអង្គ ជាប់ ចោទសំខាន់ៗ រូមមានឈ្មោះ ទី១-ឈ្មោះ អ៊ុំ សំអាង ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរ ជានាយកក្រុមហ៊ុន និង ជាអភិបាល នៃ ក្រុមហ៊ុន International Green Energy (ស្ថិតក្នុងឃុំ) ទី២-ឈ្មោះ Gregg Thomas Fryett ភេទប្រុស អាយុ៤៧ឆ្នាំ  ជនជាតិអង់គ្លេស និង ជាប្រធាន ក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន International Green Energy ទី៣-ឈ្មោះ សឿម ដែននី ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរជា ប្រធានផ្នែក គ្រឿងចក្រ ក្រុមហ៊ុន International Green Energy ទី៤-ឈ្មោះ អ៊ុក កែវរតនៈ ភេទប្រុស អាយុ៥៦ឆ្នាំ អតីតនាយខុទ្ទកាល័យសាលា ខេត្តបន្ទាយជ័យ  (ស្ថិតនៅក្នុងឃុំ) ទី៥-ឈ្មោះ ទី ពៅ ភេទប្រុស អាយុ៤៥ឆ្នាំ  មុខរបរមេធាវី (ស្ថិតនៅក្រៅឃុំ) និង ឈ្មោះ ហាញ់ ចំរ៉ុង ភេទប្រុស អាយុ៥៧ឆ្នាំ មានមុខរបរជា ឧត្តមសេនីយ៍ យោធា ពាក់ផ្កាយ១  រត់គេច ខ្លួន ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news