ក្មេងស្ទាវ​ពីរ​ក្រុម ប្រយុទ្ធ​គ្នា ក្នុង​ពិធី​រាំ​ធុងបាស់ របួសធ្ងន់ និង​ស្រាល​៥​នាក់

9/25/2014 0 Comments A+ a-

Gangster_Dance_CEN_25_09_14-(1)កំពង់ឆ្នាំង: ក្មេងស្ទាវ​ពីរ​ក្រុម ដែល​មកពី​ភូមិ​ផ្សេងគ្នា បាន​បើកឆាក​ប្រយុទ្ធ យ៉ាង​សាហាវ ដូច​រឿង​ហុងកុង បន្ទាប់ពី​ពួកគេមាន​ជម្លោះ នៅក្នុង​ពិធី​រាំ​ធុងបាស់​មួយ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង​ជិត ៣ រសៀល ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ភូមិ​សូ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។
​នៅក្នុង​ហេតុការណ៍ វាយ​កាប់​ចាក់​គ្នា​នេះ  បណ្តាលអោយ​មនុស្ស ៥ នាក់ រងរបួស​ធ្ងន់ និង​ស្រាល ក្នុងនោះ ១.​ឈ្មោះ តុ​ប វាសនា អាយុ​២៤​ឆ្នាំ រងរបួស​ធ្ងន់ ២.​ឈ្មោះ ភុ​ន បូរី​ម អាយុ​២២​ឆ្នាំ រងរបួស​ធ្ងន់ ៣. ឈ្មោះ ឱក សារ៉េត អាយុ​២៣​ឆ្នាំ រងរបួស​ធ្ងន់ ៤.​ឈ្មោះ ថា​ន សុ​ថុ​ន អាយុ​២៥​ឆ្នាំ រងរបួស​ស្រាល និង ៥.​ឈ្មោះ វឿ​ង សារ៉ាត់ អាយុ​២៥​ឆ្នាំ រងរបួស​ស្រាល​។ ជនរងគ្រោះ​ទាំង ៥ នាក់​នេះ ជា​ក្រុម​តែមួយ មាន​ទីលំនៅ ក្នុងភូមិ​អណ្តូង​ចេក ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​ជនរងគ្រោះ បានអោយដឹងថា នៅក្នុង​ថ្ងៃកើតហេតុ មាន​ពិធី​រាំ​ធុងបាស់​មួយ នៅក្នុង​ភូមិ​សូ​ភី ដែល​ស្ថិត​នៅជាប់​នឹង ភូមិ​អណ្តូង​ចេក ហើយ​ពួកខ្លួន ក៏បាន​ទៅ​រាំលេង នៅ​ទី​នោះដែរ ។ កំពុងតែ​រាំលេង​សប្បាយ ក៍​ស្រាប់តែ មាន​មនុស្ស​មួយក្រុម នៅក្នុង​ភូមិ​សូ​ភី​នោះ ប្រដាប់​ដោយ​ដំបង និង​ដែកឆាប បានធ្វើ​សកម្មភាព​វាយ និង​ចាក់ មកលើ​ពួកគេ​ទាំង​៥​នាក់ បណ្តាលអោយ​រងរបួសគ្រប់ៗ​គ្នា​តែម្តង ។
​ជនរងគ្រោះ បាន​អោយដឹងទៀតថា នៅក្នុង​ហេតុការណ៍​នោះ មាន​កម្លាំង​ប៉ូលិស​មូលដ្ឋាន ដែល​នៅ​យាម​ការពារទីនោះ​ដែរ បាន​ជួយ​អន្តរា​គម​ន៍ និង​បញ្ជូន​ពួកគេ មកកាន់​មន្ទីរពេទ្យ​៕V​/S
​ក្មេងស្ទាវ​ពីរ​ក្រុមប្រយុទ្ធ​គ្នាក្នុង​ពិធី​រាំ​ធុងបាស់ បណ្តាលអោយ​មនុស្ស ៥ នាក់ រងរបួស​ធ្ងន់ និង​ស្រាល
ប្រភពពី CEN