រថយន្តក្រុង​វៀតណាម បើក​បុក​នគរបាល​ខ្មែរ ​ម្នាក់ស្លាប់

9/04/2014 0 Comments A+ a-

គ្រោះថ្នាក់ចរាចរណ៏0ស្វាយរៀង៖ រថយន្ត ​ក្រុងរ​បស់​ក្រុមហ៊ុន Kumhosamcobusline រត់​ដឹក​ភ្ញៀវ​ពី​ភ្នំពេញ​ហូជីមិញ​បាន​បើក​លឿន​ដូច​ហោះ ហើយ​វ៉ា​គ្នា​ក្នុងស្ថានភាព​គ្រោះថ្នាក់​ ក៏​ទៅបុកនគបាលម្នាក់​ដែល​កំពុង​ជិះម៉ូតូ ​បណ្ដាល​ឲ្យ​បាក់ដៃ​បាក់ជើង​ស្លាប់​ភ្លាមៗ​ នៅនឹងកន្លែង​កើតហេតុ​។​
​ករណី​ខាងលើនេះ​ បានកើត​ឡើងកាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​០២កញ្ញា នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់ចំណុច​ខាងកើត​វិទ្យាល័យ​ស្វាយរៀង​។
ជនរងគ្រោះ​ឈ្មោះ​គង់ សុជាតិ អាយុ​៤២​ឆ្នាំ ភេទ​ប្រុស មានមុខរ​បរជា​នគរបាលការពារ​ព្រំដែន​មាន​ឋានន្តរសក្តិ​អនុសេនីយ៍ ត្រី​ មាន​ទីលំនៅ​ភូមិ​គោក​ស្រម៉ ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​។ ចំណែក​រថយន្ត​បង្ក​ ម៉ាក​ហ៊ីយ៉ាន់ដាយ​ប្រភេទ​តូ​រី​ស​៤៥​កៅអី ពណ៌​ក្រហម ពាក់​ស្លាក​លេខ 52LD-2741 វៀតណាម​។ ម៉ូតូ​ជនរងគ្រោះ​ម៉ាក ​Yamahasiruw ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​នោះទេ​។​
​ប្រភពពី​អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​រថយន្ត​ខាងលើ​បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ ​តទៅ​លិច​លុះ​ចំណុច​ខាងលើ​ក៏​វ៉ា​រថយន្ត​កុងតឺន័រ​ហើយក៏​វ៉ា​រថយន្ត​តូ​រី​ស ​មួយគ្រឿង​ទៀត​ស្រប ពេលនោះ ​នគរបាល​រងគ្រោះ​ក៏​ជិះ​បញ្ច្រាសទិស​ពី​លិចទៅ​កើត​ក៏​វាក់អ៊ើ​គ្នា​បុក​លាន់ ​ទូង បណ្ដាលឲ្យ​ខ្លួនប្រាណ​ដៃជើង​ខ្ទេច​ទាំងអស់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ ។
ក្រោយពី​កើតហេតុ​ ប្រជាពលរដ្ឋ​បាន​ជួយ​ឃាត់​អ្នកបើកបរ​ហើយ​ទូរស័ព្ទ​ហៅ​នគរបាលចរាចរណ៍​។​ ​បច្ចុប្បន្ន​រថយន្ត​បង្ក និង​អ្នកបើក​ត្រូវបាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
គ្រោះថ្នាក់ចរាចរណ៏0
គ្រោះថ្នាក់ចរាចរណ៏1_n
គ្រោះថ្នាក់ចរាចរណ៏1
ប្រភពពី Free Press Magazine